ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
ឯកឧត្តម បន្តថា ថវិកា និងស្បៀងអាហារ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈ ដែលខេត្តកណ្ដាលកន្លងមកបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ។ ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាបានជួយទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
ឯកឧត្ដម គង់ សោភ័ណ្ឌ បានសន្យាថា ថវិកា និងស្បៀងអាហារទាំងអស់នេះនឹងរក្សាទុកឱ្យបានត្រឹមត្រូវ និងយកទៅប្រគល់ដល់ដៃប្រជាពលរដ្ឋដែលជួបការលំបាក និងកំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា។
ថវិកា និង ស្បៀងអាហារ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖ ទី១-លោក ហួរ ហាក់សេង ហាងគ្រឿងអលង្កាពេជ្រ ថនគឹមលី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥ ០០០ដុល្លារអាម៉េរិក, ទី២-លោកជំទាវឧកញ៉ា សួង សីខូច បានចូលរួមឧបត្ថម្ភអង្ករ ៥តោន និងមី ១០០កេស ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara






0 comments:
Post a Comment