-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, December 18, 2021

ព្រឹកនេះ សម្តេចតេជោហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន អញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាSEA Games-AsEAN Para Games ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

  


   នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡ ដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥត សំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងពិធីរាប់ថយក្រោយ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាSEA Games-AsEAN Para Games ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ព្រះរាជាណា ចក្រកម្ពុជា រួមជាមួយឯកឧត្តមវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំនៅកម្ពុជា។

      ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន ព្រមទាំងឥស្សរជនជានខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ នឹងធ្វើឱ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ទរខ្ទារនិងកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពិភព លោកមកលើកម្ពុជាបន្ថែមទៀត។

   សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ បានឱ្យដឹងតាមរយ:សុន្ទរកថាស្វាគមន៍ថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ជាជំនួយរបស់រដ្ឋាភិបាលចិនប្រមាណ១៦០លានដុល្លារ និងជា

សមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា។

     សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់ឡើងគឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Gam es) លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

     សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡ ដ្ឋានមរតកតេជោ ដែលមានឯកឧត្តមវ៉ាងយីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីខែ កញ្ញាកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដែលមានសារសំខាន់ដែលយើងមានពហុកីឡដ្ឋានជាតិថ្មីមួយទៀត ដើម្បីត្រៀមទុក ជាកន្លែងប្រកួតកីឡាស៊ីហ្គេម (SEA GAMES) នៅឆ្នាំ ២០២៣។

   នេះជាសមិទ្ធផលជាតិថ្មី ដែលកើតមាននៅក្នុងប្រទេសយើងក្រោមដំបូលសុខសន្តិ ភាព។ ទីនេះមិនត្រឹមតែជាកន្លែងហាត់លេងកីឡា ឬប្រកួតកីឡានោះទេ តែក៏ជាកន្លែងអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តផងដែរ។

   សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ មានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណា ក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

    កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នេះ អាច​ផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និង​អាច​ជ​ម្លៀ​សទស្សនិកជនត្រឹមរយៈពេល៧ នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតី​កើតឡើង​៕

0 comments:

Post a Comment