សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Monday, December 20, 2021

សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ

ចំនួនអ្នកទស្សនា: Views


ខេត្តព្រៃវែង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងតំណាងដ៍ខ្ពងខ្ពស់ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាស់នោះលោក ហែម សាវុធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងរបស់បងប្អូននារី រួមទាំងការលើកកម្ពស់យេនឌ័រក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាល បានជួយឲ្យស្ត្រីទទួលបានការលើកទឹកចិត្ដទាំងចំណេះដឹង តួនាទី និងបានចូលរួមក្នុងគ្រប់ស្ថាប័នពី ថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការស៊ីវិលនៅក្នុងខេត្តព្រៃវែងមានចំនួនសរុប១០៨៩៣នាក់ក្នុងនោះស្តី មាន៤៣៥៥នាក់ ក្នុងនោះស្ត្រីដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត បានផ្តល់នូវតួនាទី ភារកិច្ច ក្នុងខេត្តព្រៃវែងរួមមានៈ ស្ត្រីជាអភិបាលរងខេត្ត០១នាក់ ជាក្រុមប្រឹក្សាខេត្តចំនួន៥នាក់ ជាស្នងការរងខេត្ត០១នាក់ ជាប្រធានមន្ទីរ០១នាក់ ជាអនុប្រធានមន្ទីរ១៧នាក់ ជាអនុប្រធានពន្ធនាគាខេត្ត០១នាក់ ជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង០១នាក់ ជាអភិបាលស្រុក០១នាក់ ជាអភិបាលរងស្រុក-ក្រុងចំនួន១៣នាក់ ចៅក្រម សាលាដំបូងខេត្ត០១នាក់ ជាព្រះរាជអាជ្ញារងអយ្យកាអមសាលាដំបូងខេត្ត០១នាក់ ជាប្រធាន និងអនុប្រធាន លេខាធិការដ្ឋានសាលាដំបូងខេត្ត០២នាក់សរុបចំនួន៤៥នាក់។ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងមានមន្ត្រីរាជការសរុបចំនួន៥១នាក់ មានស្ត្រី១៦នាក់ ស្មើនឹង៣១% ក្នុងនោះស្ត្រីជាប្រធានការិយាល័យចំនួន២នាក់ អនុ ការិយាល័យ០៦នាក់ មន្ត្រីការិយាល័យ០៦នាក់ និងបុគ្គលិកស្មគ្រ័ចិត្ត០២នាក់ ។

ថ្លែងនៅក្នុងឱកាសដ៏សែនមនោរម្យនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថា៖ ស្ត្រីគឺជាឆ្អឹងខ្នងដ៏សំខាន់ណាស់សម្រាប់ប្រទេសជាតិមួយក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

លោកជំទាវបានបន្តទៀតថា សិក្ខាសាលានេះមានគោលបំណង ដើម្បីការផ្សព្វផ្សាយទស្សនៈយេនឌ័រ និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ ដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ។ ហើយតួនាទីរបស់ស្រ្តី ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ត្រូវបានលើកកម្ពស់ និងឆ្លើយតបទៅនឹងក្នុងគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល។ ការលុបបំបាត់អំពើហឹង្សាលើស្ត្រីជាកម្មវិធីអាទិភាពមួយ ដែលគ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ត្រូវតែចូលរួមទាំងអស់គ្នា អនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ លុបបំបាត់ និងផ្តល់សេវាជួយស្ត្រីដែលជាជនងាយរង គ្រោះឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង

0 comments:

Post a Comment