-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, December 6, 2021

អភិបាលខេត្ត នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា: Views


 ព្រះសីហនុ: ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១

រសៀលថ្ងៃ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង នៅសាលា ដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ក្នុងរដូវរងារ ។

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ មានចំនួន ៥០២នាក់ ក្នុងនោះ សង្កាត់លេខ១ ចំនួន ៣៨នាក់, សង្កាត់លេខ២ ចំន ៤៣នាក់, សង្កាត់លេខ៣ ចំនួន ១៤៨នាក់, និងសង្កាត់លេខ៤ ចំនួន ២៧៣នាក់។

ឯកឧត្តម គួច ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំនពោះបងប្អូនប្រជាប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោបានធ្វើការណែនាំឱ្យអាជ្ញាពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងមានអាយុច្រើន ម្យ៉ាងដោយសារអាកាសធាតុចុះត្រជាក់ចាប់ពីខែធ្នូនេះ ជាការគំរាមកំហែងដល់សុខភាពរបស់លោកយាយ លោកតា នៅក្នុងមូលដ្ឋាន។ ជារៀងរាល់ឆ្នាំនៅពេលធ្លាក់ខ្យល់ត្រជាក់ ប្រជាពលរដ្ឋមានការឆ្លងនូវជំងឺផ្តាសាយ ក៏ប៉ុន្តែឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល មានការគំរាមកំហែងនឹងជំងឺកូវីដ-១៩ ហើយនៅពេលចុះត្រជាក់ប្រជាជនយើងអាចប្រឈមនឹងជីងឺផ្តាសាយ ។ ដូច្នេះយើងត្រូវការគ្រប់គ្រងជំងឺស្តាសាយ និងជំងឺកូវីដ-១៩ទាំងអស់គ្នា។ តាមការព្យាករណ៍កម្ពុជា មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋា នយកអាវរងារ ភួយ ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីប្រើប្រាស់ពាក់រក្សាកម្ដៅ ទប់ទល់នឹងភាពត្រជាក់ ហើយនេះជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់ សម្តេចតេជោ ជូនចំពោះចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរអាជ្ញាធរភូមិ សង្កាត់ ក្រុមប្រឹក្សាសង្កាត់ អភិបាលក្រុងព្រះសីហនុ ដែលតែងតែគិតគូរពីការងារសន្តិសុខ សុវត្ថិភាព និងបរិស្ថាននៅមូលដ្ឋាន ជាពិសេស គឺសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរានៅក្នុងមូលដ្ឋាន និងឈ្វេងយល់ពីការលំបាក ការខ្វះខាតរបស់លោកយាយ លោកតា គ្រប់ពេលវេលា សូមលោកតា លោកយាយ បន្តគាំទ្រដល់ពួកគាត់ ដើម្បីគាត់មានលទ្ធភាពបម្រើបងប្អូនបន្តទៀត។ ព្រមទាំងបានអំពាវនាវដល់លោកយាយ លោកតា ត្រូវថែទាំសុខភាពពេលអាកាសធាតុចុះត្រជាក់ ទី១.កុំឱ្យឆ្លងជំងឺកូវីដ-១៩ ទី២.កុំឱ្យឆ្លងជំងឺផ្តាសសាយ ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល ការរក្សាគម្លាតសុវត្ថិភាព ជាការសំខាន់សម្រាប់ខ្លួនយើង ក្រុមគ្រួសារកូន ចៅរបស់យើងមានសុខភាពល្អ ។

អំណោយសម្តេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងចំនួន ៥០២នាក់ មកពី៤សង្កាត់ ក្នុងក្រុងព្រះសីហនុ រួមមាន៖ អាវរងា១, ភួយ១, ក្រមា១, តែ១កញ្ចប់ , ស្ករស១គីឡូក្រាម, ទឹកគោខាប់៦កំប៉ុង, នំ១ប្រអប់, ម៉ាស១០ និងថវិកា ៥ម៉ឺនរៀល ។

សូមបញ្ជាក់ថា ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងនៅស្រុកព្រៃនប់ ស្រុកកំពង់សិលា ស្រុកស្ទឹងហាវ និងក្រុងកោះរ៉ុង រួចហើយដែរ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara







0 comments:

Post a Comment