សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Friday, December 10, 2021

រដ្ឋាភិបាលអាម៉េរិកប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៨៦ ៦៦៤ ដុល្លារ ដល់កម្ពុជា សម្រាប់ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារ

ចំនួនអ្នកទស្សនា: Views



 ព្រះវិហារ: ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រកាសនូវការរួមចំណែកយ៉ាងសំខាន់មួយជំហានទៀត ក្នុងការជួយអភិរក្សាការពារនូវទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហារ ដែលបានផ្ដល់ជំនួយបន្ថែមនូវទឹកប្រាក់ចំនួន ៨៦ ៦៦៤ ដុល្លារអាម៉េរិក សម្រាប់គម្រោងដំណាក់កាលទី៣ នៃការអភិរក្ស និងជួសជុលជណ្តើរខាងជើងប្រាសាទព្រះវិហារ។

ក្រសួងការបរទេសអាម៉េរិក ដែលមានកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌បានផ្តល់ជំនួយក្នុងទឹកប្រាក់ ៨៦ ៦៦៤ ដុល្លារអាម៉េរិកដល់ការអភិរក្សជួសជុលនូវជណ្តើរភាគខាងជើងនៃប្រាសាទព្រះវិហារ ដែលបានកសាងឡើងក្នុងសតវត្សរ៍ទី ១១។ នេះជាជំនួយលើកទី ៣ ដែលនឹងជួយគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ជណ្តើរថ្នាក់ទី ៦ និងថ្នាក់ទី ៧ និងជួសជុលចម្លាក់តោចំនួន ២។ គម្រោងលើកទី ១ និងទី ២ ដែលបានធ្វើចាប់ពីឆ្នាំ ២០១៨ មកដល់ ២០២១ នេះបានបញ្ចប់ជាស្ថាពរក្នុងទឹកប្រាក់ ៣២០ ០០០ ដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិកាជំហានទី៣ របស់មូលនិធិអភិរក្សសម្បត្តិវប្បធម៌ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីការអភិរក្សវប្បធម៌លើគម្រោងអភិរក្ស និងការងារជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ(២០២១-២០២២) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជាបានគូសបញ្ជាក់ថា “ខ្ញុំមានមោទនភាពក្នុងការប្រកាសនូវការបរិច្ចាគបន្ថែមទៀតដើម្បីជួយដល់ការអភិរក្សប្រាសាទព្រះវិហារដ៏អស្ចារ្យមួយនេះ។ សហរដ្ឋអាមេរិកនឹងបន្តជាដៃគូដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងអភរិក្សនូវសម្បត្តិអច្ឆរិយៈរបស់ព្រះរាជាណាចក្រនេះ”។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា “ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះជំនួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់គម្រោងដំណាក់កាលទី៣ នៃការអភិរក្ស និងជួសជុលជណ្តើរខាងជើងប្រាសាទព្រះវិហារ”។ លោកជំទាវជឿជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនឹងអាចរក្សាបាននូវស្នាដៃសិល្បៈនេះសម្រាប់មនុស្សជំនាន់ក្រោយ ហើយវានឹងតំណាងឱ្យទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរកម្ពុជា-អាម៉េរិក។

សូមជម្រាបជូនថា កម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើងដើម្បីជួយអភិរក្សការពារនូវបេតិកភណ្ឌវប្បធម៌សំខាន់ៗ ជុំវិញពិភពលោក។ បន្ថែមពីលើការងារនៅប្រាសាទព្រះវិហារ ក្រោមជំនួយកម្មវិធីនេះ និងមូលនិធិផ្សេងៗទៀតរដ្ឋាភិបាលអាម៉េរិកបានផ្តល់ជំនួយជួយដល់កម្ពុជាជាង៥ លានដុល្លារអាម៉េរិក តាំងពីឆ្នាំ ២០០១ មក ដើម្បីជួយដល់ការអភិរក្សទីតាំងបេតិកភណ្ឌសំខាន់ៗផ្សេងទៀត មានទាំងសម្ភារ ឯកសារប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជា ដោយក្នុងនោះរួមមាន ការអភិរក្សនៅប្រាសាទភ្នំបាខែង ប្រាសាទបន្ទាយស្រី សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង និង សារមន្ទីរអង្គរបុរី៕ដោយ រិទ្ធី សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment