-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, November 3, 2021

អាជ្ញាធរខេត្តកណ្តាល ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួយបំពេញបន្ថែមការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ ដើម្បីធានាការប្រើប្រាស់ អោយបានគ្រប់គ្រាន់

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្ដាល៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឡុងណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ នៅសាលាខេត្ត កណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួយបំពេញបន្ថែម ដល់ការផ្គត់ផ្គង់ទឹក ដើម្បី ធានាការប្រើប្រាស់គ្រប់គ្រាន់ និងមាននិរន្តភាព នៅទូទាំងក្រុងតាខ្មៅ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ក្រុងតាខ្មៅមានសង្កាត់ចំនួន៤ ដែលទើបកាត់មកពីស្រុកស្អាង នៅមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះ ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួយពន្លឿនការសិក្សាបន្ថែម និងរិះរកដំណោះស្រាយ ធ្វើយ៉ាងណាផ្គត់ផ្គង់ទឹក ឱ្យប្រជាពលរដ្ឋ នៅសង្កាត់ចំនួន៤ ដែលទើបកាត់ចេញពីស្រុកស្អាងមានទឹកប្រើប្រាស់គ្រប់គ្រាន់។

ជាការឆ្លើយតប ឯកឧត្តម ឡុង ណារ៉ូ បានជម្រាបជូន ឯកឧត្ដម អភិបាលខេត្តពីគម្រោងការផ្គត់ផ្គង់ទឹក សំរាប់ទូទាំងក្រុងតាខ្មៅ ដោយឯកឧត្តម បានលើកឡើងថា៖ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងអាចផលិតទឹកបាន ៣ម៉ឺនម៉ែត្រគីបបន្ថែមទៀត សម្រាប់ប្រើប្រាស់នៅក្រុងតាខ្មៅ និងនៅឆ្នាំ២០៣០ គ្រោងនឹងបង្កើតរោងចក្រផលិតទឹកមួយ នៅក្រុងតាខ្មៅ ដែលមានអនុភាពផលិតបាន ៦ម៉ឺនម៉ែត្រគីប អាចផ្គត់ផ្គង់បាននៅទូទាំងក្រុងតាខ្មៅ និងប្រើប្រាស់ទឹកបានគ្រប់គ្រាន់ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

ទន្ទឹមនឹងនោះ ឯកឧត្តម អគ្គនាយក ក៏បានជម្រាបពីគម្រោងបន្ថែម ក្នុងការពង្រីកវិសាលភាពរបស់ខ្លួន សម្រាប់ភូមិសាស្រ្តខេត្តដែលជាប់ព្រំប្រទល់រាជធានីភ្នំពេញ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃសមស្របដូចគ្នាដែរ។

គួររំលឹកថា៖កន្លងមកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ពង្រាយទុយោទឹករបស់ខ្លួន មានទំហំ ៦០សង់ទីម៉ែត្រ ឆ្ពោះមកក្រុងតាខ្មៅ នៅត្រង់ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ ២ ឆ្ពោះទៅសង្កាត់ព្រែកហូរ ។

ជាមួយគ្នានេះ ឯកឧត្ដម អគ្គនាយករដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ ក៍បាននាំយកម៉ាសចំនួន១ម៉ឺនម៉ាស និងអាកុល ១០កាន សំរាប់រួមចំណែកក្នុងការ ប្រយុទ្ធប្រឆាំង ជម្ងឺ កូវិដ១៩ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តកណ្តាលផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ ធូ​ កុសល

0 comments:

Post a Comment