Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Friday, October 22, 2021

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ចុះត្រួតពិនិត្យ​ កសាង​ និងជួសជុលកែលម្អអគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ និងអគារអធិការដ្ឋាននគតបាលស្រុកស្ទឹងត្រង់

ចំនួនអ្នកទស្សនា: Views

 


ខេត្ត​កំពង់ចាម​ ៖​ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ អញ្ជើញ​ចុះត្រួតពិនិត្យមេីលដំណេីរការ​កសាងអគារថ្មីនៃប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រែកបាក់​ និងការជួស​ជុលកែលម្អរអគារអធិការដ្ឋាន​នគរបាលស្រុកស្ទឹងត្រង់ និង​ការរៀបចំជួសជុលកែលម្អ​អោយមាន​សោភ័ណភាព​អគារតាមផ្នែកជំនាញ​នីមួយៗ​​ ។ 


មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍​ស្នង​ការ​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ នូវថវិកា​មួយចំនួន​ឧបត្ថម្ភ​ដល់កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែកបាក់​ និងបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ដែលជានិច្ចកាលលោក​សន្តិបណ្ឌិត​ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខដល់​សុខភាពបងប្អូនកម្លាំងប្រដាប់​អាវុធគ្រប់រូប ដោយមិនរេីសអេីងវណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។


លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ក៏​បាននាំយក​ប្រសាសន៍​លោកឧត្តមសេនីយ៍​សន្តិបណ្ឌិត​ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺសូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការ​រស់នៅស្អាត ពិសាទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ។  ជា​ពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយ​នេះនៅក្នុងប្រទេសយើង ៕,វណ្ណៈ
















0 comments:

Post a Comment