-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, September 5, 2021

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ១០០គ្រួសារ នៅស្រុកដំណាក់ ចង្អើរ​ ខេត្តកែប

ចំនួនអ្នកទស្សនា: Views




កែប៖ នៅរសៀលថ្ងៃ ទី៤ ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន១០០គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ​ ខេត្តកែប។ ពិធីផ្តល់អំណោយនេះធ្វើឡើងនៅ សាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម​ លោកជំទាវ​ ប្រតិភូ​អមដំណើរ​ឯកឧត្ដម​ទេស រដ្ឋមន្រ្តី​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលស្រុកដំណាក់ចង្អើរ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកដំណាក់ចង្អើរ​ និងអាជ្ញាធរ​មូលដ្ឋាន​ផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល​ សម្ដេច​ តែងតែគិតគូរដល់សុខទុក្ខ​ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលដែលបងប្អូនទាំងអស់កំពុងជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ ដោយសារបញ្ហាជំងឺកូវីដ-១៩ សម្តេច តែងតែបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ​ប្រមាណ១០០គ្រួសារ​ ក្នុងស្រុកដំណាក់ចង្អើរ ដែលកំពុងជួបការលំបាកពិតប្រាកដ ដែលសុទ្ធសឹងស្ថិតក្នុងគ្រួសារក្រីក្រកម្រិត១ បានទទួលអំណោយ ជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជា អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​។ ឯកឧត្តម​ បានបន្ថែមថា​ ទោះយ៉ាងណា អំណោយនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការ នៅឡើយ ត្រឹមអាចសម្រួលដល់ការលំបាករបស់បងប្អូនមួយគ្រាតែប៉ុណ្ណោះ ដូច្នេះសូមឲ្យបងប្អូនខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ជាមួយគ្នានេះយើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីជួយដល់បងប្អូន ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាកស្លាប់ដោយអត់ឃ្លានឡើយ ។ឯកឧត្តមក៏បានក្រើនរំលឹកឲ្យបងប្អូនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល វិធានការបីកុំ​ បីការពារ របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បីបង្កាខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ និងសូមទៅទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ក២៥គីឡូ,​ មី១កេស , ត្រីខ១យួរ , ទឹកស៊ីអ៊ីវ ១យួរ,​ ទឹកត្រី១យួរ , ថ្នាំពេទ្យព្យាបាលបឋម៥មុខ,​ ម៉ាស់១ប្រអប់ ,​ អាល់កុល១ដប , តែខ្ញីទឹកឃ្មុំ១ប្រអប់,​ សាប៊ូដុះខ្លួន១ដប,​ សាប៊ូកក់សក់១ដប និងថវិកា៤ម៉ឺនរៀល៕


0 comments:

Post a Comment