-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, August 12, 2021

រដ្ឋបាលខេត្តកោះកុង រៀបចំមណ្ឌលចត្តាឡីស័ក ២កន្លែង ត្រៀមទទួលពលករត្រឡប់មកពីប្រទេសថៃ

ចំនួនអ្នកទស្សនា: Views



រដ្ឋបាលខេត្តកោះកុង :រៀបចំមណ្ឌលចត្តាឡីស័ក ២កន្លែង ត្រៀមទទួលពលករត្រឡប់មកពីប្រទេសថៃ ចេញផ្សាយ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ កោះកុង៖ ទីតាំងមណ្ឌលចត្តាឡីស័ក ចំនួនពីរកន្លងែង បានត្រៀមរៀបចំជាស្រេច ដើម្បីទទួលពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ តាមព្រំដែនគោក ក្រោយការបញ្ចប់ការបិទខ្ទប់បម្រាមគោចរ នៅថ្ងៃស្អែកនេះ។ លោក សំឃិត វៀន អភិបាលរងខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី១១ ខែសីហានេះថា នៅសល់តែមួយថ្ងៃទៀតទេ នឹងផុតឱសានវាទនៃការបិទខ្ទប់ហើយ។ ហើយនៅថ្ងៃស្អែកនេះកម្លាំងជំនាញជួរមុខនឹងត្រៀមទទួលអនុវត្តន៍លើកិច្ចការមួយចំនួនបន្ថែមទៀត ស្តីពីការរឹតបន្តឹងបម្រាមគោចរក្នុងភូមិចាំយាម ជាប់នឹងព្រំដែនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ប្រភេទដែលតាថ្មី។ តបតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានសម្រេចឲ្យបើកច្រកព្រំដែនទទួលពលករខែ្មរវិលត្រឡប់ពីប្រទេសថៃវិញ លោក សំឃិត វៀន អភិបាលរងខេត្តកោះកុង បញ្ជាក់បន្ថែមថា ពលករទាំងអស់ដាច់ខាតត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ទៅ២១ថ្ងៃ មុននឹងតេស្តរកមេរោគ ប្រភេទបម្លែងថ្មី ដែលតា ហើយករណីក្រុមគ្រូពេទ្យជំនាញធ្វើតេស្តរកពុំឃើញមានមេរោគកូវីដនោះទេ អាជ្ញាធរជំនាញនឹងចាត់បញ្ជូន ទៅធ្វើចត្តឡីស័កបន្តទៀតនៅឯស្រុកកំណើតរបស់គេ រៀងៗខ្លួន។ អភិបាលរងខេត្តកោះកុង បញ្ជាក់បន្ថែមទៀតថា បើទោះបីជាខេត្តមួយនេះជិតផុតឱសានវាទ នៃការបិទខ្ទប់ យ៉ាងណាក្តី កងកម្លាំងសមត្ថកិច្ចចម្រុះ នៅតែរឹតបន្តឹងនៅចំណុចស្រុកស្រែអំបិល ដែលជាគោលដៅប៉ុស្ត៍ត្រួតពិនិត្យ បឹងព្រាវ យ៉ាងម៉ឺងម៉ាត់ ដើម្បីបន្តទប់ស្កាត់ការឆ្លងកូវីដ-១៩ មកពីខាងក្រៅ៕ ប្រភព៖មន្ទីរព័ត៌មានខេត្តកោះកុង

0 comments:

Post a Comment