-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, August 31, 2021

លោកជំទាវ មិថុនា ភូថង អញ្ជើញទទួលមៀនប៉ៃលិនចំនួន ០៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ

ចំនួនអ្នកទស្សនា: Views

 កោះកុង :ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញទទួលផ្លែមៀនប៉ៃលិន ឬផ្លែតាង៉ែន ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលខេត្ត ដើម្បីបែងចែកបន្ត ដល់គ្រប់មន្ទីរ អង្គភាព ពិសេសគឺក្រុមការងារគ្រូពេទ្យស្ម័គចិត្តដែលកំពុងបំពេញភារកិច្ចក្នុងយុទ្ធនាការប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមគោលដៅនានាក្នុងទូទាំងខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។


រូបថត៖ AKP-កោះកុង

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនរដ្ឋមន្រ្តីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយ អភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។


នេះបើតាមសារសម្លេងរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន ទទួលបានផ្លូវការនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា កន្លងមកជំងឺកូវីដ១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន ឯតាមជនបទខេត្តខ្លះស្ទើរតែមិនមានករណីឆ្លងទៀតផង ប៉ុន្តែសាលារៀនទាំងនោះត្រូវបានបិទ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

«ដូច្នេះខ្ញុំស្នើឱ្យឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយអភិបាលខេត្តរាជធានី ដើម្បីបកំណត់បើកទីតាំងសាលារៀនមួយចំនួនដែលមិនមានជំងឺឆ្លងកើតឡើង»។នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបានថ្លែងថា ពេលនេះប្រទេសកម្ពុជា បាន និងកំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលពេលនេះការចាក់ជូនកុមា និងយុវវ័យនេះ បានចំនួន១.៥លាននាក់រួចទៅហើយ ក្នុងចំណោម២លាននាក់ដែលគ្រោងទុក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការបើកសាលានេះ មិនត្រូវធ្វើឡើងនៅទូទាំងស្រុកនោះទេ ត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមាររបស់យើងបានចូលរៀន។ សម្តេចបានបន្ថែមថា ប្រសិនបើយើងបន្តបិទតទៅទៀត ដោយមិនបានពិនិត្យ មិនបានញែក រវាងកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង នឹងអាចនាំទៅដល់សិស្សខ្លាចសាលារៀន ឬសិស្សភ្លេចអក្ស។ សម្តេចបានយល់ឃើញថា សម្រាប់ការរៀនតាមអនឡាញវិញ គឺសិស្សនៅតាមជនបទ មិនមានលទ្ធភាពរៀនតាមអនឡាញនោះទេ។

«សម្រាប់ទីកន្លែងប្រជុំជនដែលមានការឆ្លង ឬមានការឆ្លងតិច យើងអាចអនុញ្ញាតពិនិត្យឱ្យអាចរៀនបន្តតាមអនឡាញ ឬរៀនទៅតាមស្ថានភាព គួបផ្សំ រវាងការរៀនដោយផ្ទាល់ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ»។ នេះបើតាមការបញ្ជាក់បន្ថេមរបស់សម្តេតេជោ។

សម្តេចបានយល់ឃើញថា នៅតាមទីក្រុង និងទីប្រជុំជន សិស្សានុសិស្សមានលទ្ធភាពគ្រប់គ្រាន់នៅតាមអនឡាញ ហើយនៅពេលដែលកុមារ និងយុវវ័យរបស់យើងបានចាក់វ៉ាក់សាំងរួចហើយនោះ យើងនឹងអាចបើកសាលារបស់យើងឡើងវិញ ដោយរក្សានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល។ ដោយឡែកសម្រាប់កន្លែងដែលមានការឆ្លងច្រើន ក៏ត្រូវបន្តរៀនតាមអនឡាញ ឬរៀនពីចម្ងាយ។ សម្តេចបានស្នើឱ្យរកគ្រប់វិធានការ ដើម្បីឱ្យសិស្សបានរៀន ដោយបើកសាលារៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅទីជនបទ ដែលមិនមានជំងឺឆ្លង និងរៀនលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិច ហើយមានវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់សិស្សអាយុក្រោម១២ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងក៏អាចចូលរៀនបានដែរ នៅសាលាដែលគ្មានការឆ្លង។ សម្តេចបានស្នើឱ្យមានការគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្តែងនៅតាមខេត្តនីមួយៗ។ កន្លែងណាមានលទ្ធភាពបើក គឺបើក កន្លែងណាដែលមិនមានលទ្ធភាពបើកគឺឱ្យរៀនពីចម្ងាយ ហើយកន្លែងណាដែលអាចរៀនបែបចម្រុះ ក៏ត្រូវរៀនចម្រុះទាំងផ្ទាល់ និងអនឡាញ។

សម្តេចបានបញ្ជាក់បន្ថេមថា សម្រាប់រាជធានីភ្នំពេញ ការឆ្លងមានចំនួនធ្លាក់ចុះ ហើយអ្នកដែលបានឆ្លង ក៏មិននាំទៅដល់ជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះ ដូច្នេះចំណុចនេះគឺជាចំណុចវិជ្ជមានមួយដល់ការបើកដំណើរការសង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស ហើយក្នុងនោះក៏មានវិស័យអប់រំរបស់យើងផងដែរ «ដូច្នេះហើយ ខ្ញុំស្នើឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំការពិភាក្សាដើម្បីបើកសាលារៀនឡើងវិញ»។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីពិក្សារួច ត្រូវធ្វើដំណើរមកកាន់សម្តេច ដើម្បីធ្វើសេចក្តីសម្រេចជាផ្លូវការផងដែរ៕

Monday, August 30, 2021

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ចំនួនអ្នកទស្សនា: Views


ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាអនុប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-សង្កាត់ យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនស.ស.យ.កខេត្ត បានអញ្ជើញចុះជួប សួរសុខទុក្ខជនពិការចំនួន ១៥គ្រួសារ ដែលមានជីវភាពខ្វះខាត ដោយសារការអូសបន្លាយវិបត្តិកូវីដ-១៩ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និង ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន និងបាននាំយករទេះរុញ (សម្រាប់ជនពិការ) ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់បងប្អូនពិការ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីជីវភាព និងទុក្ខលំបាកប្រជាពលរដ្ឋ ស្រ្តីមានផ្ទៃពោះ កុមារ ជាពិសេសជនពិការ ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុតដល់ប្រជាពលរដ្ឋដែលជួបលំបាកនាពេលនេះ ។ លោកជំទាវបានបន្តថា៖ សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំ ជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬ និន្នាការ នយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

ក្នុងឱកាសនោះដែរ លោកជំទាវក៏បានលើកទឹកចិត្តដល់គ្រួសារជនពិការទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែកូនចៅឲ្យបានល្អ ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ តាមការ ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អំណោយដែលផ្ដល់ជូនគ្រួសារជនពិការក្នុងពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបាន៖ រទេះរុញ១ អង្ករ ,មី ,ត្រីខ ,ទឹកសុទ្ធ,ទឹកស៊ីអ៊ីវ , ម៉ាស់ , ឃីតមួយ(មុង ក្រមា សារ៉ុង ភួយ ខ្នើយ កន្ទេល)និងថវិកាចំនួន៕


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅខែកញ្ញាឆ្នាំ២០២១ សូមកុំបារម្ភរឿងនេះ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋតាមរយ: ហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទៅ។

នៅក្នុងនោះសម្តេចតេជោបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជំហានដំបូងនេះ សម្រាប់តែមន្រ្តីរាជការ និងកងកម្លាំងជួរមុខប៉ុណ្ណោះដែលចំនួននេះមានកំណត់។

តែទោះជាយ៉ាងណាក្តីសម្តេចតេជោបានប្រាប់ថា សូមកុំឱ្យបារម្ភរឿងនេះ ព្រោះយើងនឹងចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។

សម្តេចបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះនឹងមកដល់នៅខែកញ្ញា ឆ្នាំ២០២១ ចំនួន៥លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ៕


Sunday, August 29, 2021

#សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបង្ហាញនូវកង្វល់ពីការកេីនឡេីងចំពោះបណ្តឹងព្រហ្មទណ្ឌទៅលេីអ្នកកាសែត!

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ: ថ្នាក់ដឹកនាំសមាគមសេរីភាព អ្នកសារព័ត៌មានកម្ពុជា កំពុងឆ្លងមតិយោប់ល់គ្នាតាមតេឡេហ្គ្រាមដោយបង្ហាញពីក្តី

កង្វល់ចំពោះការកេីនឡេីងនូវបណ្តឹងព្រហ្មទ័ណ្ឌទៅលេីអ្នកសារព័ត៌មាន ដោយមិនបានយកច្បាប់សារព័ត៌មានមកប្រេីឡេីយ។



លទ្ធផលនែការឆ្លងមតិយោបល់នេះនឹងធេី្វជាព័ត៌មានលម្អិត

ដោយខ្ញុំបាទហង្ស ចក្រា ចាងហ្វាងការផ្សាយសារព័ត៌មានខ្មែរម្ចាស់ស្រុក សំុការអនុញ្ញាតពីឯកឧត្តមយ៉ែម ណយ ប្រធាន

នាយកដ្ឋានមណ្ឌលព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មាន

ដេីម្បីសម្ភាសន៍ជុំវិញបព្ហាានេះថែមទៀតផង។


យេីងសង្ឃឹមថា អី្វនឹងល្អប្រសេីរុឡេីងវិញជាមិនខាន សម្រាប់់

ស្ថាប័នយុត្តិធម៌ និងអ្នកសារព័ត៌មានកម្ពុជា។


អរគុណលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារ

ព័ត៌មានកម្ពុជាដែលបានគាំទ្រគំនិតនេះជាអាទិភាពសម្រាប់

អ្នកសារព័ត៌មានយកទៅពិចារណា៕ហង្ស ចក្រា

Saturday, August 28, 2021

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង បន្ទាប់ពីរាជរដ្ឋាភិបាលដកហូត ហើយប្រគល់មកឱ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្តោះអាសន្នវិញនោះ !

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត , តំណាងអយ្យការអមសាលាដំបូងខេត្ត , អគ្គនាយកគ្រឹះស្ថានអង្គរ , ស្នងការនគរបាលខេត្ត , មេបញ្ជាការកងរាជអាវុធហត្ថខេត្ត , ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត , អភិបាលក្រុងសៀមរាប មន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងសមាគមកាណូតទ្រទ្រង់ជីវភាពកំពង់ផែ ស៊ូ ជីង ចុះពិនិត្យមើលស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង ដែលស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីគ្រប់គ្រងបណ្ដោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងជាបណ្តោះអាសន្នវិញនោះ។

ក្នុងឱកាស នៃការចុះពិនិត្យ និងអនុវត្តនេះ ក្រុមការងារចម្រុះ បានសម្រេចដកហូតទីតាំងទាំងមូល ដោយបានធ្វើការបិទ និងហ៊ុព័ទ្ធទីតាំងអគាររបស់ក្រុមហ៊ុនចំនួន ២អគារ គឺ៖ ១.ទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និង២. ទីតាំងរោងយានដ្ឋានជួសជុលគ្រឿងចក្ររបស់ក្រុមហ៊ុន ព្រមទាំងមិនអនុញ្ញាតឱ្យមានការចេញ-ចូល ក្នុងបរិវេណទីតាំងដែលត្រូវបានហ៊ុព័ទ្ធ ពិសេសសន្តិសុខប្រចាំការរបស់ក្រុមហ៊ុនចំនួន ៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ ក្រុមការងារចម្រុះបានណែនាំឱ្យធ្វើការចាកចេញពីទីតាំងវិនិយោគចាប់ពីថ្ងៃចុះអនុវត្តនេះតទៅ ព្រោះទីតាំងនេះត្រូវបានដកហូត និងគ្រប់គ្រងជាបណ្ដោះអាសន្នដោយរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានណែនាំដល់កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុមការងារខេត្តប្រចាំការនៅទីតាំងកំពង់ផែដែលបានដកហូតនេះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋ និងសមាគមកាណូតដឹកភ្ញៀវ ដែលកំពុងប្រកបរបរនៅក្នុងទីតាំងនោះ ឱ្យដំណើរការជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី ពីគណ:កម្មការអន្តរក្រសួង។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារចម្រុះ ត្រូវធ្វើការស្រង់នូវសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមមានអគារ និងគ្រឿងចក្រចាស់ៗមួយចំនួន ដើម្បីធ្វើការដកហូត និងគ្រប់គ្រង់ជាណ្ដោះអាសន្ន ព្រមទាំងបានជំរុញឲ្យអង្គភាព មន្ទីរជំនាញពាក់ព័ន្ធធ្វើការពិនិត្យ និងរៀបចំបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតឡើងវិញ ដើម្បីភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបមុខរបរ ទាំងនៅក្នុងទីតាំង និងនៅជុំវិញទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ជីង បានប្រើប្រាស់ជាធម្មតា ។

សូមបញ្ជាក់ថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ទីស្តីការគណ:រដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងមួយ លេខ ៖ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ លោក លី សំរិទ្ធ និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយរបស់គណ:កម្មការចម្រុះខេត្តសៀមរាប ក្នុងគោលបំណងរៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែបឹងទន្លេសាបចុងឃ្នៀស ហើយយន្តការថ្មីមួយត្រូវបានកិច្ចប្រជុំនេះពិភាក្សាបង្កើតឡើង ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងឲ្យបានល្អប្រសើរ និងផ្តោតការយកចិត្ត ឆ្ពោះទៅរកការតម្កល់ទុកផលប្រយោជន៍ជូនប្រជាសហគមន៍ បានអាស្រ័យផលពីកិច្ចដំណើរការគ្រប់គ្រងកំពង់ផែមួយនេះ ដែលត្រូវបានចាកចេញពីការធ្វើអាជីវកម្មវិនិយោគដោយវិស័យឯកជន និងត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ។

យន្តការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀសនេះ គឺ គ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនី និងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណ:កម្មការចម្រុះ ដែលមានឯកឧត្ដមអភិបាលខេត្តជាប្រធាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប 

ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា វត្តមានកាសែតចិនរួមចំណែកធ្វើឱ្យអ្នកវិយោគទុនចិន យល់ច្បាស់ពីកម្ពុជា

ចំនួនអ្នកទស្សនា: Views

 
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា វត្តមានកាសែតចិននៅកម្ពុជា បានរួម ចំណែកធ្វើឱ្យអ្នកវិយោគទុនចិន បានយល់ច្បាស់ពីទស្សនវិស័យកម្ពុជា ដោយសារថា កន្លងមកនេះមានមួយ ចំនួនធំ បានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារព័ត៌មានរបស់លោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៍របស់ពួកគេ ។ 

 ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងបែបនេះនៅក្នុងឱកាសទទួលជួបថ្នាក់ដឹកនាំនិងសហការី សារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ (Asia Pacific Times) ដែលដឹកនាំដោយ លោក LI TAO អគ្គនាយកក្រុមហ៊ុន East Alliance International Culture Media ប្រទេសចិន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ខៀវ កាញារីទ្ធ បានមាន ប្រសាសន៍ថា នៅកម្ពុជាមានសារព័ត៌មានចិនចំនួន៦ កំពុងដំណើរការផ្សាយ ហើយក្រសួងព័ត៌មានចង់ឱ្យមានសារព័ត៌មានចិនច្រើនអង្គភាពទៀត មកបើកបន្ថែម ព្រោះថានៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗ បើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិនមកកម្ពុជាកាន់ តែច្រើន។ ដូច្នេះនៅពេលមានសារព័ត៌ មានចិនច្រើន នឹងជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ពីច្បាប់គោលនយោ បាយ ផែនការនានាទាក់ទងដំណើរការវិនិយោគ រកស៊ី នៅក្នុងប្រទេសកម្ពុជា ។ 

 ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកឡើងវិញថា រយៈពេលជិត២០ឆ្នាំមកនេះ គឺមានវត្តមានកាសែតចិននៅកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យអ្នកវិយោគទុនចិន បានយល់ច្បាស់ពីទស្សនវិស័យកម្ពុជា ដោយ សារថាកន្លងមកនេះ មានមួយចំនួនធំ បានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារព័ត៌មានលោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៍លោក ខាងលិចច្រើនជាង ផលប្រយោជន៍អាស៊ី ។ ឯកឧត្តម បានបញ្ជាក់ពីចំនុចខ្លាំងរបស់សារព័ត៌មានភាសាចិននៅកម្ពុជា គឺបានគោរពវិជ្ជាជីវ:សារព័ត៌មាន ល្អប្រសើរ ហើយការផ្សាយព័ត៌មាន គ្មានការបំភ្លៃនោះទេ និយាយជារួម គឺបានផ្សាយពីការពិតនៅកម្ពុជា ។

 តាមរយៈនេះ ក្រសួង ព័ត៌មានកម្ពុជាចង់បានអត្ថបទ ដែលមានភាពស៊ីជម្រៅបន្ថែមទៀត ទាក់ទងពីប្រពៃណី ជំនឿជនជាតិចិន និងការវិវឌ្ឍថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច ច្បាប់ នៅក្នុងប្រទេសចិន ដើម្បីបានដឹងឱ្យមានការយល់គ្នាច្បាស់ទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសនោះ លោក LI TAO បានសម្តែងនូវការអរគុណចំពោះក្រសួង ព័ត៌មានកម្ពុជា ដែលបានអនុញ្ញាតឱ្យគេហទំព័រព័ត៌មានភាសាចិន អាស៊ី-ប៉ាស៊ី ហ្វិក ថែមស៍ AP Time បានដំណើរការផ្សាយនៅកម្ពុជា ដែលផ្តោតសំខាន់លើដំណឹង ស្តីពី គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនានារបស់ប្រទេសចិននៅកម្ពុជា ។ ជាមួយនេះ សារព័ត៌មាន AP Time នឹងជួយផ្សព្វ ផ្សាយពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកបានដឹងច្បាស់បន្ថែមទៀត និងជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិន មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕


  វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

Friday, August 27, 2021

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង នៅតាមបណ្ដាក្រុង ស្រុកមួយចំនួន នៃខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 


 កំពង់ធំ: ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង តាមបណ្ដាក្រុង-ស្រុកមួយចំនួន នៃខេត្តកំពង់ធំ ជាពិសេសការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ អាយុក្រោម១៨ឆ្នាំ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

រូបថត៖កំពង់ធំ


រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ដល់កុមារ-យុវវ័យ និងប្រជាពលរដ្ឋដែល​មានអាយុចាប់ពី១៨ឆ្នាំឡើង

ចំនួនអ្នកទស្សនា: Views

  
កំពង់ឆ្នាំង: ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោកជំទាវ កែ ច័ន្ទមុនី​ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចុះពិនិត្យកិច្ចដំណើរ​ការចាក់វ៉ាក់សាំង ដល់កុមារ -យុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅមណ្ឌលចាក់​វ៉ាក់សាំងក្នុងមណ្ឌលសុខភាពឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ រូបថត៖កំពង់ឆ្នាំង