-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, July 6, 2021

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែមិថុនា

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា ដើម្បីពិភាក្សា និងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលកើតមានកន្លងមក និងលើកទិសដៅអនុវត្តន៍បន្ត នៅសាលប្រជុំអាគារ E សាលាខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាន៍ថា ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ អាត្រានៃការឆ្លងសហគមន៍នូវជំងឺកូវីដ-១៩ មានការរីករាលដាលកើនឡើងក្នុងខេត្តបាត់ដំបង ដែលភាគច្រើនមកពីការឆ្លងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈតែម្ដង ដែលប្រការនេះធ្វើឱ្យមានការអាក់ខានក្នុងការងារប្រជុំដោយផ្ទាល់អស់ជាច្រើនខែ ដោយភាគច្រើនត្រូវរៀបចំការប្រជុំតាមរយៈប្រព័ន្ធVideo Conference ដែលធ្វើឱ្យការគ្រប់គ្រងរដ្ឋបាលមានការលំបាកជាងមុន ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងន័យនេះទាមទារឱ្យលោក លោកស្រីដែលមានវត្តមាននៅក្នុងអង្គប្រជុំទាំងមូលបន្តអនុវត្តន៍ និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

បន្ទាប់ពីស្ដាប់របាយការណ៍ក្នុងអង្គប្រជុំរួចមក ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតឱ្យប្រធានអង្គភាពនីមួយៗ រាយការណ៍ពីបញ្ហាដែលកើតមានឡើងផងដែរ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្ត តំណាងមេ បញ្ជាការយោធភូមិភាគទី៥ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង១៤ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និង មន្រ្ដីពាក់ព័ន្ធមួយចំនួនផងដែរ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)


0 comments:

Post a Comment