Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Wednesday, July 7, 2021

សម្ដេចតេជោ ហ៊ុន សែន៖ ជំនួយរបស់មិត្តចិន គឺពិតជាជួយទៅដល់ការពង្រឹងនូវឯករាជ្យខាងនយោបាយ ដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

 ភ្នំពេញ : ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ 

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ជំនួយ​របស់​មិត្ត​ចិន គឺ​ពិតជា​ជួយ​ទៅដល់​ការពង្រឹង​នូវ​ឯករាជ្យ​ខាង​នយោបាយ ដើរ​ទន្ទឹម​ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ដោយ​សម្ដេច​បានបញ្ជាក់​ថា «​វា​ច្បាស់​ណាស់​ថា ប្រទេស​តូចតាច និង​ប្រទេស​ក្រីក្រ ត្រូវការ​ចាំបាច់​នូវ​ឯករាជ្យ និង​អធិបតេយ្យភាព ចៀសវាង​នូវ​ការបង្គាប់បញ្ជា និង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក ក្រោម​ប្រធានបទ «​ការបំពេញ​ការងារ​ដើម្បី​សុភមង្គល​ប្រជាជន​៖ ការទទួលខុសត្រូវរ​បស់​គណបក្សនយោបាយ​» តាម​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ សម្ដែង​នូវ​ការអបអរសាទរ​យ៉ាង​ក្លៀវក្លា ចំពោះ​បក្ស​កុ​ម្មុនី​ស្ត​ចិន និង​ប្រជាជន​ចិន នៅក្នុង​ឱកាស​ដ៏​មហោឡារិក​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០០ នៃ​ការបង្កើត​គណបក្ស​កុ​ម្មុនី​ស្ត​ចិន និង​ការសម្រេចបាន​ដោយ​ជោគជ័យ​នូវ​គោលដៅ ១០០​ឆ្នាំ លើក​ទី​១ ក្នុង​ការកសាង​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​វិបុលភាព​លើ​គ្រប់​វិស័យ​សម្រាប់​ប្រជាជន និង​ប្រទេស​ចិន​។ សម្ដេច​តេ​ជោ​បន្តថា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​តម្រូវឱ្យ​ប្រទេស និង​គណបក្សនយោបាយ​ទាំងអស់​លើ​ពិភពលោក រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​បុព្វហេតុ​មនុស្សជាតិ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន អំពី​តួនាទី​របស់​គណបក្សនយោបាយ ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​សកល នៃ​ការឆ្លង​រា​ដាល​ជំងឺ​កូ​វីដ​-១៩ ដើម្បី​គោលដៅ​នៃ​ការលើកកម្ពស់​សុភមង្គល វិបុលភាព និង​សុខមាលភាព​ប្រជាជន ដែល​ក្នុងនោះ​រួមមាន ទីមួយ​៖ ការតម្កល់​ខ្ពស់​នូវ​អាយុជីវិត និង​ផលប្រយោជន៍​ប្រជាជន និង​ការ​ជ្រោង​ខ្ពស់​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដោយ​គោរព​ខ្ជាប់ខ្ជួន​នូវ​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ​នីមួយៗ​។ ក្នុងន័យនេះ គណបក្សនយោបាយ​ទាំងអស់ ទោះ​ជាមាន​និន្នាការ​ណាក៏ដោយ ត្រូវ​គិតពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ដោយ​មិនត្រូវ​លុះ​ទៅនឹង​របៀបវារៈ​រយៈពេល​ខ្លី នៃ​ការដណ្ដើម​អំណាច​ឱ្យខាងតែបាន តាម​គ្រប់​មធ្យោបាយ ដោយ​មិន​ខ្វល់​អំពី​សន្តិភាព ស្ថេរភាព អធិបតេយ្យភាព​ជាតិ និង​សុខទុក្ខ​របស់​ប្រជាជន​នោះឡើយ​។ ក្នុង​កាលៈទេសៈ​ពោរពេញ​ដោយ​ភាព​ប្រឈម​ដ៏​ស្រួចស្រាល់​នេះ គណបក្សនយោបាយ គួរតែ​ប្រកាន់យក​នូវ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជាតិ និង​ប្រជាជន ព្រមទាំង​បញ្ឈប់​ឱ្យបាន​នូវ​វប្បធម៌ និង​ឥរិយាបទ​ច្រណែនឈ្នានីស ចាំតែ​មើលបំណាំ ចោទប្រកាន់ និង​រិះគន់​គ្មាន​មូលដ្ឋាន ដោយ​ជំនួស​មកវិញ​នូវ​ឥរិយាបទ​បែប​ស្ថាបនា​និយម និង​ស្មារតី​នៃ​កិច្ចសហការ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​មនុស្សជាតិ និង​ប្រជាជន ទាំង​ក្នុង​ក្របខណ្ឌ​ពិភពលោក ក៏ដូចជា​ក្នុងប្រទេស​នីមួយៗ​។

​ទី​ពី​៖ ការរួបរួម​គ្នា​សង្គ្រោះ​អាយុជីវិត​មនុស្សជាតិ តាមរយៈ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ជោគជ័យ​។ គន្លឹះ​ដ៏​សំខាន់​មួយ​នៅ​កិច្ចប្រឹងប្រែង​ដើម្បី​គោលដៅ​នេះ គឺ​ការចែករំលែក​វ៉ាក់សាំង និង​ការចាត់ទុក​វ៉ាក់សាំង​ជា​ទំនិញ​សាធារណៈ ដោយ​ប្រកាន់យក​នូ​ង​គោលការណ៍ «​វ៉ាក់សាំង​ពហុភាគី​និយម​» ទាំង​ក្នុង​ដំណើរ​ការផលិត ចែកចាយ និង​ប្រើប្រាស់​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ​បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​យកចិត្តទុកដាក់​ជួយ​គាំទ្រ​យ៉ាង​ក្លៀវក្លា​ដល់​កម្ពុជា តាមរយៈ​ការផ្ដល់​ជំនួយ ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារ និង​ជាពិសេស ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ការជួយ​សម្របសម្រួល និង​ការផ្ដល់​អាទិភាព​ដល់​កម្ពុជា​ចំពោះ​រាល់​ការបញ្ជាទិញ​វ៉ាក់សាំង ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដោយ​ឥត​លក្ខខណ្ឌ ដូច​ពាក្យស្លោក​ថា «​មិត្ត​ល្អ ជួយ​គ្នា​ក្នុង​គ្រា​មា​អាសន្ន​»​។

​ទី​បី​៖ នៅពេលដែល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ថមថយ​នាពេលខាងមុខ ការគិតគូរ​ទៅលើ​ការ​ងើប​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​។ ប្រការនេះ នឹង​ទាមទារ​ឱ្យមាន​ការលើកកម្ពស់​យ​ន្ត​ការ​ទ្វេភាគី និង​ពហុភាគី​និយម​ផ្សេងៗ ដូចជា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែលជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឈ្នះ ឈ្នះ​មួយ​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់​ស​ង្គ​ម​-​សេដ្ឋកិច្ច និង​វិបុលភាព​នៃ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​ការជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្ដែង​ជាថ្មី​ម្ដងទៀត នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​» ដែល​នឹង​នាំមក​នូវ​វិបុលភាព និង​សុភមង្គល ជូន​ដល់​ប្រជាជន​ក្នុង​បណ្ដា​ប្រទេស និង​តំបន់ ស្ថិតក្រោម​វិសាលភាព​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ នៅក្នុង​បរិបទ​នៃ​ការ​ងើបឡើង​វិញ​នៃ​សង្គម​-​សេដ្ឋកិច្ច ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត​៕ ដោយ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

0 comments:

Post a Comment