-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, July 16, 2021

ដំណឹងល្អ..សម្តេចតេជោ ហ៊ុន សែន សម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ។

ឆ្លៀតនាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

សម្តេចតេជោ ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ៕

ដោយ៖ TVK, សម្រួលផ្សាយ៖ កន ចំណាន

0 comments:

Post a Comment