-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, June 21, 2021

អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

ចំនួនអ្នកទស្សនា: Views

 


ខេត្តព្រះសីហនុ: ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីខេមបូឌា អេសអេសអ៊ី ហ្សិត ជេឌីលីង ឡូនីស្ទីក ឯ.ក និងសាខាកាកបាទក្រហមខេត្តជាំងស៊ូ និងក្រុងម៉ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោកឧកញ៉ា និងមន្ត្រីរាជការខេត្តព្រះសីហនុ ដែលបាននាំយកសម្ភារ និងថវិកាឧបត្ថម្ភជូនសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម" ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ព្រឹកថ្ងៃ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ។

ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ថ្លែងអំណរគុណចំពោះ ខេមបូឌា អេសអេសអ៊ីហ្សិ ត ជេឌីលីង ឡូនីស្ទីក ឯ.ក និងសាខាកាកបាទក្រហមខេត្តជាំងស៊ូ និងក្រុងម៉ូស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន, លោកឧកញ៉ា និងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ដែលបាននាំយកសម្ភារ និងថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ ថវិកា និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

ពិសេសប្រជាពលរដ្ឋនៅក្នុងទីតាំងបិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះ សីហនុ ដោយមិនមានប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ ។ ធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋរបស់យើង ឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀង ស្លាប់ដោយសារខ្វះស្បៀងនោះទេ ពិសេសសម្ភារបម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ ក្រុមហ៊ុន សណ្ឋាគារ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់ បន្តចូលរួមជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីឱ្យសាខាមានសម្ភារ ធនធាន ថវិកា ដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានា ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ពិសេសសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ ១-ក្រុមហ៊ុន ខេមបូឌា អេសអេសអ៊ីហ្សិត ជេឌីលីង ឡូនីស្ទីក ឯ.ក Cambodia SSEZ J.D Link Logistics Co,, Ltd និងសាខាកាកបាទក្រហមខេត្ត ជាំងស៊ូ និងក្រុងម៉ូស៊ី RCSC JIAN SU BR WUXI BR នៃសាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភថវិកា ម៉ាសចំនួន ១០០កេស ស្មើនឹង ២០០.០០០ម៉ាស និងអាវពេទ្យចំនួន ៥០០កេស ស្មើនឹង ១៥.០០០ ។ ២-លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងលោកស្រី ឧបត្ថម្ភថវិកា ២.០០០ដុល្លារអាម៉េរិក ។ ៣-មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ១លានរៀល ។ ៤-លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត ឧបត្ថម្ភថវិកា ៥.០០០ដុល្លារអាម៉េរិក ។ ៥-លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ឧបត្ថម្ភថវិកា ៥.០០០ដុល្លារអាម៉េរិក ។ ៦-លោក សន កុសល និងលោកស្រី ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ។ ៧-មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្រុងព្រះសីហនុ ឧបត្ថម្ភថវិកា ៩.៣២០.០០០រៀល ៕

0 comments:

Post a Comment