-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, June 24, 2021

សកម្មភាពដឹកជញ្ជូនឈើ នៅតាមបណ្ដោយផ្លូវជាតិលេខ 6 Aក្នុងខេត្តកំពង់ធំបានកក្រើកសារជាថ្មី

ចំនួនអ្នកទស្សនា: Views



ខេត្តកំពង់ធំ:  ការពិតណាស់ សកម្មភាពដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់ បានកក្រើកសារជាថ្មី បន្ទាប់ពីមេព្រៃបើកដៃ ដោយអសមត្ថភាពបង្ក្រាបបទល្មើស ដឹកជញ្ជូនផលអនុផលព្រៃឈើចេញ ពីខេត្ត តាមបណ្ដោយផ្លូវជាតិលេខ 6 A ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងដូចទឹកបាក់ទំនប់បរិស្ថានគ្មាន វិធានការបង្ក្រាបជាក់ស្តែងការដឹកជញ្ជូនឈើប្រណិតតាមរយៈរថយន្តសាំយ៉ុងរថយន្តកូរ៉និងតាមកាលេថង តាមរឺម៉ក បានធ្វើសកម្មភាពដឹកជញ្ជូនហូរហែ ចន្លោះពីម៉ោង 12យប់ដល់ម៉ោង 5 ភ្លឺបន្តរហូត ដល់ម៉ោង៦-៧ព្រឹកក្នុងចន្លោះនេះបានធ្វើឲ្យលោកមន្ត្រីបរិស្ថាននិងលោកមេព្រៃចាំទទួលចំណែកពីក្រុមអ្នកដឹកឈើជារៀងរាល់ថ្ងៃ ដោយសារតែអំពើពុករលួយទាំងនេះបានធ្វើឲ្យព្រៃឈើកាន់តែរលាយហិនហោចដោយមិនខ្វល់ ពីការថែរក្សានិងអភិរក្សព្រៃឈើនោះទេ ។


ផ្ទុយទៅវិញសកម្មភាពឃុបឃិតទទួលផលចំណែកទាំងនេះបានធ្វើឲ្យជីវភាពរបស់មន្ត្រីបរិស្ថាននិងមេព្រៃដែលចូលចិត្តសំកុកនៅតាមដងផ្លូវមានជីវភាពទៅហ៊ា យោងតាមប្រភពព័ត៌មានមួយចំនួនដែលបានផ្ដល់អង្គភាពសារព័ត៌មានបានឲ្យដឹងថាឈ្មួញឈើដែលបានដឹកជញ្ជូនឈើប្រណីតនិងឈើប្រភេទលេខ 1 លេខ 2 ត្រូវបានគេស្គាល់ឈ្មោះថាតាឃ្លី តាស័រ ឈ្មួញឈើ ក្រុមទាំងនេះជាក្រុមពិសេសសម្រាប់ចិញ្ចឹមឆ្នាំងបាយ មេព្រៃដែលស្ថិតនៅតាមផ្លូវរួមទាំងក្រុម កុងត្រូលជជុះមួយចំនួនទៀតដែលបរិស្ថានអត់ អត្តសញ្ញាណសមត្ថកិច្ចជនក្លែងបន្លំដោយការមើលឃើញសំណាក់មហាជនបានរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះមន្ត្រីជំនាញអសមត្ថភាពដោយសារទឹកលុយទិញតួនាទីបានថ្នូរនឹងមិនបង្ក្រាបបទល្មើសដែលដឹកជញ្ជូននៅក្រោមក្លៀក។ សំណូមពរឲ្យឯកឧត្តមសាយសំអាល់រដ្ឋមន្ត្រីបរិស្ថាននិងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ មេតាជួយមើលមន្រ្តីក្រោមឱវទដែលអនុវត្តផ្ទុយច្បាប់ ផ្ទុយពីបទបញ្ជារស់ក្រសួងដែលកំពុងប្រចាំការនៅខេត្តកំពង់ធំផងបើសិនជាគ្មានវិធានការកាត់សាច់ស្អុយចោលទេព្រៃឈើនឹងរលាយមិនខានឡើយ។






0 comments:

Post a Comment