-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, May 12, 2021

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភជូនគ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០ ០០០រៀល និងបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ): ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០ ០០០ រៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់បា្រក់ សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ ស្របតាមមូលដ្ឋានគណនាដែលត្រូវបានកំណត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយ ការថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តន៍កម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។


នៅក្នុងសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាល បានសម្រេចផ្តល់ជំនួយសង្គមសម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ទន្ទឹមនឹងការជួយឧបត្ថម្ភប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ទ្រង់ទ្រាយធំ រួមមាន សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ផ្តល់ជូនការឧបត្ថម្ភជាសាច់ប្រាក់ចំនួន ៣០០ ០០០ (សាមសិបម៉ឺន) រៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ជួយ បង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ ស្របតាមមូលដ្ឋានគណនាដែលត្រូវ បានកំណត់សម្រាប់ «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់»ខាងលើ។


គួរបញ្ជាក់ផងដែរថា ការឧបត្ថម្ភនេះផ្តល់ជូនបន្ថែម ពីលើជំនួយសង្គមជាធរមានទាំងឡាយ ដែលគ្រួសារប្រជាពលរដ្ឋគោលដៅទទួលបាន នឹងត្រូវបានបើកផ្តល់ជូនជាសាច់ប្រាក់សរុបតែមួយលើកតាមរយៈធនាគារវីង។



ដោយឡែកសម្រាប់គ្រួសារ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព​ដូចជា គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពស្ថិតនៅក្នុង ភូមិសាស្ត្រក្រៅពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងទទួលបានកញ្ចប់ សាច់ប្រាក់ឧបត្ថម្ភសរុបតាមទំហំគ្រួសារដូចគ្នា នឹងការឧបត្ថម្ភជាសាច់ប្រាក់ជូនដល់ គ្រួសារប្រជាពលរដ្ឋគោល ដៅដែលស្ថិតនៅក្រោមកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់»ដែរ។


ចំពោះកម្មករ-និយោជិតឆ្លងជំងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រ-សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប និងដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រៅពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភសរុប ចំនួន១៦ ម៉ឺនរៀល ក្នុងម្នាក់ ដែលនឹងត្រូវបើកផ្តល់ដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។


សម្រាប់គ្រួសារប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ប្រភេទ “ក្រ-១»និង“ក្រ-២»ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងដែលកំពុងបន្តទទួលបាននូវជំនួយឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ទ្រទ្រង់ជីវភាពពីរដ្ឋជារៀងរាល់ខែ នឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភថែមទៀតទេ។ គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ហើយមានការលំបាកផ្នែកជីវភាពក៏ដូចជាកម្មករ និយោជិត ឆ្លងជំងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងកាបូបនៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភថែមទៀតទេ ព្រោះរដ្ឋបានផ្តល់ជំនួយឧបត្ថម្ភជាសាច់ប្រាក់ក្រោមកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់»ជូនរួចហើយ។


ក្នុងសេចក្ដីប្រកាសបានបន្ថែមថា សម្រាប់យន្តការ នីតិវិធី និងកាលបរិច្ឆេទនៃការបើកផ្តល់អន្តរាគមន៍ជំនួយសង្គមខាង លើនេះនឹងត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម៕

0 comments:

Post a Comment