Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Wednesday, April 21, 2021

តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងអភិបាលខេត្ត ចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការនៅតាមគោលដៅក្រុង-ស្រុកដែលជាប់ព្រំប្រទល់

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយសហការី បានចុះត្រួតពិនិត្យពង្រឹងការងារជំនាញ និងសួរសុខទុក្ខកងកម្លាំងប្រចាំការដែលកំពុងបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ នៅតាមបណ្តាគោលដៅក្រុងស្រុកដែលជាប់ព្រំប្រទល់ ក្នុងនោះរួមមានស្រុកស្ទោង ជាប់ព្រំប្រទល់ខេត្តសៀមរាប ស្រុកប្រាសាទបល្ល័ង្ក ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងក្រុងស្ទឹងសែន ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ដោយនាឱកាសនោះ លោក សុខ លូ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់កងកម្លាំងទាំងអស់ ដែលបានបម្រើការងារជូនប្រជាពលរដ្ឋផង និងចូលរួមអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផង ដោយមិនខ្លាចនឿយហត់ឡើយ។

ទន្ទឹមនោះដែរ លោក សុខ លូ បានផ្តាំផ្ញើដល់គ្រប់កងកម្លាំងទាំងអស់នៅគ្រប់បណ្តាគោលដៅនានា ត្រូវយកចិត្តទុកដាក់ខ្ពស់នៅក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ជាពិសេស គឺត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការមិនឲ្យធ្វើដំណើរ និងការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលជាបណ្តោះអាសន្ន ក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោកបន្ថែមទៀតថា រាល់ពេលត្រួតពិនិត្យ ត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាក់ វាស់កម្ដៅ ត្រួតពិនិត្យឯកសារ យានយន្ត ដឹកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ចំណីអាហារ រថយន្តពេទ្យជាដើម និងត្រួតពិនិត្យក្នុងទ្រុង ឬឡាំង ដាក់ទំនិញផ្សេងៗ ជៀសវាងការលួចបន្លំដាក់មនុស្សឆ្លងព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយទៀត ដោយម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា អំណោយដែលត្រូវយកមកចែកជូននៅពេលនេះ រួមមាន អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និងមី៕



0 comments:

Post a Comment