-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, March 9, 2021

ក្រសួង​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ​: នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២១​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយបាន​ធ្វើការ​ផ្អាក​ជាប​ណ្តោះ​អាសន្ន នូវ​កិច្ចដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​។​

ក្នុង​សេចក្តីជូនដំណឹង​ខាងលើនេះ​បាន​បញ្ជាក់ដែរថា​ការផ្អាក​ជា​បណ្តោះអាសន្ន​នេះ​នឹង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ជាមួយ​ការផ្អាក​បណ្តោះអាសន្ន​នេះដែរ ក្រសួង​អប់រំ​បានឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​បន្តដំណើរ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ក្នុង​សេចក្តីជូនដំណឹង​ខាងលើនេះ​ក្រសួង​អប់រំ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ស្រុក​ពាម​រក៍ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បុគ្គលិក​អប់រំ មាតាបិតា​អ្នកអាណាព្យាបាល​គ្រប់រូប និង​សូម​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

គួរ​បញ្ជាក់ថា​ការសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នៃ ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​នេះ​បន្ទាប់ពី ជំងឺ​កូ​វីដ​-១៩​បាន​វាយលុក​នៅក្នុង​សហគមន៍​នៅ​តំបន់​នេះ​រួចមក​និង​ក៏ដូចជា​ដើម្បី​ចៀសវាង​ការវាយលុក​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ផងដែរ​៕​





0 comments:

Post a Comment