Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Thursday, March 4, 2021

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ចំនួនអ្នកទស្សនា: Views




 ភ្នំពេញ :ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា(AstraZeneca) ដែលជាជំនួយឥតសំណងរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ចំពោះវ៉ាក់សាំង AstraZeneca ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាបានចាក់នោះ  ត្រូវបានដឹកមកដល់កម្ពុជាក្នុងជំហានទី១ មានចំនួន ៣២៤ ០០០ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុប ១ ១០០ ០០០ដូស ដែលមជ្ឈមណ្ឌលវ៉ាក់សាំង (COVAX Facility) នឹងផ្ដល់ជូនប្រទេសកម្ពុជា នា​ដំណាក់កាលនៅត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២១។ ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថា នឹង​ត្រូវបានទទួលវ៉ាក់សាំង២០ភាគរយ នៃប្រជាជនសរុប ប្រហែល៧លានដូស ដែលជាជំនួយ​ឥត​សំណងរបស់មជ្ឈមណ្ឌល COVAX នឹងត្រូវដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុង​ឆ្នាំ២០២១​នេះ។ មជ្ឈមណ្ឌលCOVAX ដែលជាយន្តការសកល ដឹកនាំដោយអង្គការសុខភាពពិភពលោក សហការជាមួយអង្គការយូនីសេហ្វ  ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល​កម្ពុជាតាំងពីដំបូង បានជំរុញឱ្យកម្ពុជាបានស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ក្នុងតំបន់​ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ ឈ្មោះ AstraZeneca ពីមជ្ឈមណ្ឌល COVAX។ 

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយ​របស់ចិនផងដែរ។ ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុ​របស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែកវ៉ាក់សាំង អាស្ត្រាហ្សេនីកា មិនបានកំណត់​អាយុ​អ្នកចាក់នោះឡើយ។ ហេតុដូច្នេះទើបសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់​សាំងនេះ។ ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ គឺជាយន្តការ និងវិធីសាស្ត្រថ្មី​មួយទៀត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់​សាំង ក៏ជាក្តីសង្ឃឹមមួយសម្រាប់ប្រទេសនីមួយៗ ក្នុងការបើកដំណើរការប្រទេស និងស្តារ​សេដ្ឋកិច្ចក្នុងប្រទេសឡើងវិញផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ-១៩ លើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាវ៉ាក់សាំង​ស៊ីណូហ្វាម ជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគិតមក​ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី​រាជការ បានចំនួនប្រមាណ ១២៥ ៦៦៨នាក់ ខណៈអ្នកចាក់លើកទី២ មានចំនួន ៧ ៦៨៦ នាក់៕

ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ sps-news

0 comments:

Post a Comment