Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Thursday, March 18, 2021

អាជ្ញាធរខេត្តព្រះវិហារ នាំយកអំណោយជូនមន្ត្រីពន្ធនាគារ និង អញ្ជើញទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

 


ព្រះវិហារ: ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១  ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ នាំយកអំណោយជូនអង្គភាពពន្ធធានាគារខេត្ត និងបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក តាម​វិធានការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ របស់ក្រសួងសុខាភិបាល និងរាជ   រដ្ឋាភិបាល​ នៅមណ្ឌ​លចត្ដាឡីស័ក កម្រិត២ នៅផ្ទះសំណាក់គ្រូ ស្ថិតនៅភូមិកណ្ដាល សង្កាត់​កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ណែនាំឱ្យមន្ត្រីអនុរក្សពន្ធធានាគារខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជនជាប់ឃុំឃាំង ដោយត្រូវឱ្យពួកគាត់ពាក់ម៉ាស និងសម្អាតដៃជាប្រចាំ។ ឯកឧត្តម ក៏បានប្រគល់អំណោយមាន ម៉ាស៥០ប្រអប់ អាល់កុល ៩០លីត្រ ទឹកបរិសុទ្ធ២០កេស និងថវិកាចំនួន ២លានរៀល។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលប្រចាំការនៅសាលាបឋមសិក្សាស្ថាពរ ដែលនឹងត្រៀមរៀបចំធ្វើមណ្ឌលចត្តាឡីស័ក និងបានប្រគល់ជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤ម៉ឺនរៀល និងម៉ាសចំនួន ៤ដុំ ។

ដោយឡែកក្រុមគ្រូពេទ្យ និងពលករដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងឃីតមួយកញ្ចប់ធំ ។ ចំណែកក្រុមការងារគ្រូពេទ្យប្រចាំការ ទទួលបាន ម៉ាស ៥ដុំ ទឹកបរិសុទ្ធ១០យួរ អាល់កុល ១០លីត្រ និងថវិកា ៥លានរៀល ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន ហើយក្រុមគ្រូពេទ្យ ១៣នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ ៕

0 comments:

Post a Comment