-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, January 12, 2021

បង្ក្រាបរថយន្តដឹកឈើកែច្នៃខុសច្បាប់ជាច្រើនគ្រឿង នៅផ្លូវជាតិលេខ៦២ ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 

ប្រតិបត្តិការបង្រ្កាបរថយន្តដឹកជញ្ជូនឈើ និងគ្រឿងសង្ហារឹមកែច្នៃដោយខុសច្បាប់នេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ។

លោក វុធ សាវី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ, លោកបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថាន ចុះបង្រ្កាបការដឹកជញ្ជូនឈើ និងគ្រឿងសង្ហារឹមកែច្នៃដោយខុសច្បាប់បានជាច្រើនរថយន្ត។

លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា វត្ថុតាងដូចជា រថយន្ត ឈើ និងវត្ថុមួយចំនួនទៀត ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់ឱ្យបានតឹងរឹង ក្នុងគោលបំណងចូលរួមអភិរក្សព្រៃឈើកុំឱ្យមានការកាប់បំផ្លាញ និងមានការទិញដូរពីក្រុមឈ្មួញតទៅទៀត ពិសេសបង្រ្កាបអ្នកទិញតែម្តង។

លោកសង្កត់ធ្ងន់ថា ក្នុងប្រតិបត្តិការនេះ មានអ្នកអន្តរាគមន៍ច្រើនណាស់ តែលោកមិនស្តាប់ទេ ផ្ទុយទៅវិញគឺត្រូវតែអនុវត្តទៅតាមច្បាប់ជាដាច់ខាត៕


0 comments:

Post a Comment