-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, January 31, 2021

ក្រុមការងារខេត្តក្រចេះ ចុះជួយគាំទ្រការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជន នៅឃុំបឹងចារ កំពង់ចាម និងវឌ្ឍនៈ ស្រុកសំបូរ

ចំនួនអ្នកទស្សនា: Views

 


(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ អមដំណើរដោយលោកស្រីជាអ្នកតំណាងរាស្ត្រ អស់លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុកសំបូរ រួមជាមួយលោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការស្រុកសំបូរ បានចុះទៅជួបមេឃុំ សមាជិកគណបក្សឃុំ និងអស់លោក លោកស្រីជាមេភូមិ អនុភូមិ និងសមាជិកភូមិរដ្ឋបាលចំនួន ១៤ភូមិ និងតំណាងភូមិឧបសម្ព័ន្ធចំនួន ១៥ភូមិ ស្ថិតក្នុងឃុំបឹងចារ កំពង់ចាម និងវឌ្ឍនៈ នៃស្រុកសំបូរ ខេត្តក្រចេះ។

ការចុះទៅធ្វើសកម្មភាពនៅមូលដ្ឋាននេះ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សស្រុកសំបូរ គឺស្ថិតក្នុងគោលបំណងដើម្បីជួយគាំទ្រមន្ត្រីភូមិ ឃុំ ក្នុងការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជន ស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីរបាយការណ៍របស់លោក សូម សារិត អភិបាលស្រុកសំបូរ និងការចូលរួមយោបល់របស់អស់លោក លោកស្រីមេឃុំ មេភូមិ និងតំណាងភូមិមួយចំនួនរួចមក លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងទៅកាន់អង្គប្រជុំដោយប្រមូលផ្តុំលើចំណុចសំខាន់ទាំង៣ នៃដំណើរការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សក្នុងឆ្នាំ២០២០នេះ ដើម្បីធានាឱ្យបានភាពម៉ត់ចត់ ត្រឹមត្រូវ និងសបញ្ជាក់ឱ្យបានពិតប្រាកដនូវគុណភាពសមាជិកគណបក្ស ដែលជាប្រៀប និងកំលាំងនយោបាយរបស់យើងសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ៕


អ្នកជំនាញនិយាយតម្លៃដីក្នុងខណ្ឌដង្ហោ ក្នុងពេលមានវិបត្តិកូវីដ១៩

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ លោក សន សៀប អ្នកជំនាញវិស័យដីធ្លី និងជាអគ្គនាយកក្រុមហ៊ុន Key Real Estate បានឲ្យដឹងថា ក្នុងពេលមានវិបត្តិកូវីដ១៩ ធ្វើឲ្យវិស័យមួយចំនួនបានធ្លាក់ចុះ ក្នុងនោះវិស័យអចលនទ្រព្យ ក៏មានការថមថយតាមតំបន់ និងតាមខេត្តនីមួយៗ ប៉ុន្ដែមិនបានថមថយទាំងស្រុងនោះទេ ជាក់ស្ដែងដីក្នុងខណ្ឌមួយចំនួន ក្នុងទីក្រុងភ្នំពេញមិនបានធ្លាក់ថ្លៃនោះឡើយ។

លោកបានលើកឡើងថា ជាក់ស្ដែងដីក្នុងខណ្ឌដង្កោមិនបានថមថយតម្លៃនោះឡើយ មិនតែប៉ុណ្ណោះថែមទាំងមានសន្ទុះ កើនឡើងរហូតដល់១៧ភាគរយផងដែរ។

ការលើកឡើងបែបនេះរបស់លោក សន សៀប ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការដាក់ឲ្យបើប្រាស់ប្រព័ន្ធតិណូឡូជី របស់ក្រុមហ៊ុនអចលនទ្រព្យ Key Tech នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

លោក សន សៀប បានឲ្យដឹងថា «តាមការសិក្សាវាយតម្លៃឲ្យដឹងថា ដីក្នុងខណ្ឌចំនួន៥នៅភ្នំពេញ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០នេះ មានស្ថេរភាពល្អ មិនត្រឹមតែមិនធ្លាក់ចុះទេ ថែមទាំងមានកំណើនដល់០.៥ភាគរយផងដែរ ប៉ុន្ដែបើសរុបរួមទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ មានកំណើន១.៩ភាគរយ។ នេះជាសញ្ញាមួយដែលមានស្ថេរភាពល្អ សម្រាប់ទីក្រុងភ្នំពេញ»

លោក សន សៀប បញ្ជាក់ទៀតថា ក្នុងខណ្ឌទាំង១៤នេះ ខណ្ឌដង្កោមានសន្ទុះខ្ពស់ជាងគេ កើនរហូតដល់១៧ភាគរយក្នុងឆ្នាំ២០២០ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ ការកើនឡើងខ្ពស់របស់ខណ្ឌនេះ ដោយសាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នា។

លោកបានបន្ថែមថា «ខ្ញុំយល់ថា ដីក្នុងទីក្រុងភ្នំពេញមិនថមថយ ហើយមានកំណើន ដោយសារតែរាជរដ្ឋាភិបាល បានផ្ដល់លុយចូលហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដូចជា ក្រវ៉ាត់ក្រុង, ព្រលានយន្ដហោះជាដើម ទាំងនេះហើយដែលធ្វើឲ្យតម្លៃដីមានកំណើន»

លោកបន្ថែម ងាក់ទៅមើលដីក្នុងខេត្តសៀមរាបវិញឃើញថា ថមថយរហូតដល់-៥ភាគរយ ដោយសារតែផលប៉ះពាល់លើវិស័យទេសចរណ៍។ ចំណែកឯទីក្រុងព្រះសីហនុ ថមថយរហូតដល់-១០ភាគរយ ដោយសារតែជំងឺកូវីដ១៩, គម្រោងសាងសងមានការរាំងស្ទះ ដោយសារតែកូវីដ១៩ជាដើម។

សូមជម្រាបថា ក្នុងអំឡុងពេលមានវិបត្តកូវីដ១៩នេះ ពិភពលោកបានតម្រូវឲ្យមានការទំនាក់ទំនងគ្នា តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជៀសវាងការឆ្លងជំងឺនេះ។ ប្រព័ន្ធបច្ចេកទេសពិតជាសំខាន់ ក្នុងប្រព័ន្ធការងារ ជាក់ស្ដែងសម្រាប់វិស័យអចនលទ្រព្យនេះ ក៏ត្រូវការជាចាំបាច់ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកទេសទំនើបនេះ។

ហេតុដូច្នេះហើយបានជាក្រុមហ៊ុន Key Real Estate ជាក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី ការដាក់ឲ្យបើប្រាស់ប្រព័ន្ធតិណូឡូជីនេះ។ លោក សន សៀប បានឲ្យដឹងថា «ប្រព័ន្ធបច្ចេកវិទ្យាពិតជាសំខាន់ណាស់ ក្នុងវិស័យអចលនទ្រព្យ បើយើងរត់មិនទាន់បច្ចេកវិទ្យាទេ យើងនឹងដើរពីក្រោយគេ។ ជាក់ស្ដែងក្នុងអំឡុងពេលនៃ ការរីករាលដាលនៃជំងឺកូវីដ១៩ មនុស្សមិនសូវចេញក្រៅជួបគ្នាឡើយ ប៉ុន្ដែបើមានប្រព័ន្ធបច្ចេកវិទ្យា សាធារណជនទាំងអស់គ្រាន់តែប្រើប្រាស់ទូរស័ព្ទ ដើម្បីរកព័ត៌មានផ្សេងៗជាការស្រេច»

លោកបានបន្ថែមថា ដូចគ្នាសម្រាប់វិស័យអចលនទ្រព្យ មុនពេលដែលក្រុមហ៊ុនជូនភ្ញៀវ ទៅមើលអចលនទ្រព្យដែលពួកគាត់ពេញចិត្ត ក្រុមហ៊ុនត្រូវរៀបចំទិន្នន័យទុកជាមុន ដើម្បីផ្ញើរជូនអតិថិជនទាំងនោះ និងរងចាំការទទួលយល់ព្រម ឬមិនព្រមពីអតិថិជន។ ធ្វើបែបនេះមានភាពងាយស្រួល ចំណេញពេលវេលា និងចំណាយតិច៕

Saturday, January 30, 2021

លោក នេត្រ ភក្ត្រា៖ ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ កំពុងនាំចំណូលថវិការាប់លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

 

ការឱ្យដឹងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែងភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ក្រោមការរៀបចំដោយអង្គការ WCS និងគម្រោង USAID ព្រៃឡង់បៃតង។

លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់សហគមន៍ចំនួន២២ ក្នុងតំបន់ការពារធម្មជាតិ ១២កន្លែង ស្ថិតក្នុងខេត្តចំនួន៨ ត្រូវបានប៉ាន់ស្មានថាបានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានប្រមាណជាង ២៥,២១លានដុល្លារ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៦,៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩,១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៣៨៥នាក់)»

បើតាមអ្នកនាំពាក្យរូបនេះ បាន ញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ក្នុងតំបន់អភិរក្ស និងការពារដោយក្រសួងបរិស្ថាន នៅឆ្នាំ២០២០នេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ នៅឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុបចំនួន ៣៤៣,៨៥២នាក់ ហើយទទួលចំណូលបាន ១៦,១៦លានដុល្លារ ហើយនៅឆ្នាំ២០១៩កន្លងទៅ បានទទួលភ្ញៀវទេសចរចំនួន ៤០២,២៩៣នាក់ ទទួលបានចំណូលប្រមាណ ១៨,៩០លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ច»

លោក នេត្រ ភក្ត្រា បានថ្លែងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ល្បិចកលការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

មន្ត្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយ
សមស្របនោះ គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង និងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាលមានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើការងារការពារ និងអភិរក្សហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា សហគមន៍ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥,០០៣ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន៨ រួមមាន៖ ខេត្តរតនគិរី, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ, ខេត្តកំពត និងកំពង់ឆ្នាំង។

លោក នេត្រ ភក្ត្រា បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ»

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គោលនយោបាយនេះបានក្លាយជាការពិតហើយបាននឹងកំពុងតែអនុវត្ត និងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញដោយសក្តានុពលទេសចរណ៍។

សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ទេសចរណ៍ធម្មជាតិច្រកល្អៀងក្នុងខេត្ត ពោធិ៍សាត់ ជីផាតនៅខេត្តកោះកុងជាដើម។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា ក៏បានស្នើសុំឱ្យប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួម រក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ៕

ក្រសួងវប្បធម៌៖ វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់

ចំនួនអ្នកទស្សនា: Views

 


ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ខ្មែរ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ស្នាដៃពិចិត្រទាំងនេះ មានអាយុកាលតាំងពីសតវត្សទី២ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯក ពីអតីតរាជធាវីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញសារមីរជាតិភ្នំពេញ ពេលខាងមុខ។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ ខាងកទុកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗនេះ។

ក្រសួងវប្បធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ជាបន្តបន្ទាប់ទៀតទៅតាមដំណាក់កាលនីមួយៗ នៃការវិលត្រឡប់មកវិញ នៃសម្បត្តិវប្បធខ្មែរ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ នាពេលបច្ចុប្បន្ន តាមរយៈពេលនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចម្បងក្នុងការវិលត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីតុភូមិ កន្លងមក។ កិច្ចការដ៏លំបាកស្មុកស្មាញនេះអាចសម្រេន ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងគាំទ្រ យ៉ាងពេញទំហឹង ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងកិច្ចសហការជួយសម្របសម្រួលពីក្រសួងពាក់ព័ន្ធ និងឥស្សរជនជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន។

លោកស្រី បានបន្តថា៖ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវរូបចម្លាក់ទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការទាមទារយកមកវិញនូវសប្បធម៌ខ្មែរដែលបានបាត់បង់ ហើយការបញ្ជូនត្រឡប់មកវិញនេះ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌៖