-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, October 6, 2025

តម្លៃ Bitcoin ហក់ឡើងដល់កម្រិតខ្ពស់បំផុតលើស ១២ម៉ឺនដុល្លារក្នុងមួយកាក់

ចំនួនអ្នកទស្សនា: Views

(បរទេស)៖ គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ Bitcoin បានបំបែកកំណត់ត្រាចាស់ៗទាំងអស់ ដោយឡើងតម្លៃលើសពី ១២៥,០០០ដុល្លារក្នុងមួយកាក់ ជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។ នេះបង្ហាញពីសន្ទស្សន៍ជឿជាក់ខ្ពស់ និងចំណាប់អារម្មណ៍របស់វិនិយោគិន រួមទាំងក្រុមហ៊ុនធំៗផងដែរ។

តែយ៉ាងណា គឺមានមូលហេតុដែលធ្វើឲ្យ Bitcoin ឡើងខ្ពស់ទី១ គឺមានគាំទ្រពីផ្នែកច្បាប់ ពោលប្រទេសធំៗចាប់ផ្ដើមមានទំនាក់ទំនងវិជ្ជមានជាមួយ Bitcoin និងប្រើវិធានសន្សំសំចៃក្រោមរបបច្បាប់ ដែលបង្កើនទំនុកចិត្តរបស់វិនិយោគិន។ ទី២ គឺការវិនិយោគដោយស្ថាប័នធំៗ (Institutional Investors) ដោយវិនិយោគធនធានតាមរយៈ Bitcoin ETFs ធ្វើឲ្យមានតម្លៃឡើងខ្ពស់ ដោយសារតែមានតម្រូវការខ្លាំង។ ទី៣ ស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រាជា ដោយមនុស្សជាច្រើនចាប់ផ្ដើមរកទ្រព្យសម្បត្តិដែលអាចការពារការបាត់បង់តម្លៃនៃរូបិយប័ណ្ណ ដូចជា Bitcoin ដែលក្លាយជាជម្រើស «Safe-Haven» ដូចជាតម្លៃមាស។ ទី៤ គឺបច្ចេកទេស និងចលនាតម្លៃ ដោយការបំបែកតម្លៃកន្លងមក និងការឡើងលើកំណត់ត្រាជាប្រវត្តិសាស្ត្រធ្វើឲ្យមានការជាវបន្ថែមដោយគ្រាន់តែអាស្រ័យលើចលនាតម្លៃ (momentum trading)។

តែយ៉ាងណាក៏មានកត្តាបញ្ហា និងហានិភ័យផងដែរ ពោលតម្លៃអាចធ្លាក់វិញបន្ទាប់ពីមានការកើនឡើងយ៉ាងលឿន។ ការប្រែប្រួលច្បាប់ ប្រសិនបើមានការផ្លាស់ប្តូរទិដ្ឋភាពច្បាប់ ឬពន្ធជាពិសេស ប្រហែលជាបណ្តាលឲ្យស្ថាប័នវិនិយោគដកខ្លួន និងកត្តាមួយចំនួនទៀត។ ដូច្នេះថាតើ Bitcoin អាចរក្សាតម្លៃខ្ពស់នេះបានយូរឬទេ? កំណត់ត្រាថ្មីបន្ទាប់អាចឡើងដល់ ១៣០,០០០ដុល្លារ ឬ ១៣៥,០០០ដុល្លារ៕

0 comments:

Post a Comment