-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, June 17, 2025

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យចេះប្រយ័ត្នសម្តី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ឱ្យលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី។

ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញ។ អ្នកនាំពាក្យក្រសួងការទេសថៃ បានលើកឡើងថា «អ្នកជិតខាងល្អ មិនគួរធ្វើអីចឹង»។

ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃ, លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងដូច្នេះថា «ពិតជាមិនចេះខ្មាសមែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈើ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វើអ៊ីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តើនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបើកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហើយចង់ឲ្យគេចរចា ខ្លាចអន់ ហើយចង់លេងការទូតខ្សែរលើគេទៀត»។

លោក ជា ធីរិទ្ធ បានបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា «បិទខ្លួនឯង ត្រូវបើកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លើង ខុសម្តងហើយ នៅមិនចេះប្រយ័ត្នសម្តី!»៕

0 comments:

Post a Comment