Tuesday, December 5, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម
ចំនួនអ្នកទស្សនា: Viewsអភិបាលខេត្តកំពង់ស្ពឺ ផ្តល់ម៉ូតូ Honda Beat ម្នាក់១គ្រឿង ដល់បេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេស A
ចំនួនអ្នកទស្សនា: Views
កំពង់ស្ពឺ: ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២0២៣ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឧបត្ថម្ភរង្វាន់ម៉ូតូ Honda Beat ម្នាក់ ១គ្រឿង ជូនដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ (បាក់ឌុប) និទ្ទេស A ទាំង១៧រូប ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា លទ្ធផលដែលក្មួយៗទទួលបានក្នុងថ្ងៃនេះ បានបង្ហាញពីការតស៊ូ របស់ក្មួយៗរយៈពេលជាច្រើនឆ្នាំ ជាពិសេសគឺក្មូៗ បានបញ្ចេញអស់ពីសមត្ថភាពក្នុងការទទួលភាពជោគជ័យ ជូនដល់ក្រុមគ្រួសារ និងសង្គមជាតិ ។ ដូចនេះក្មួយៗត្រូវតែព្យាយាមរៀនសូត្របន្ថែមទៀត គឺត្រូវកំណត់តស៊ូក្នុងការរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត ។
ក្នុងឱកាសនោះដែរលោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺមាន មណ្ឌលប្រឡងសរុប ១១មណ្ឌល ស្មើនឹង២០៤បន្ទប់, បេក្ខជនមកប្រឡងសរុប ៤ ៩៨៤នាក់ ស្រី ២ ៦០៨នាក់ ដែលបែកចែកតាមប្រភេទបេក្ខជនដូចជា៖
*បេក្ខជនចំណេះទូទៅ សរុប ៤ ៤៦០នាក់ ស្រី ២ ៣៦០នាក់ ប្រឡងជាប់សរុប ៣ ៤៨១នាក់ ស្រី១ ៩៨៥ នាក់ ស្មើនឹង ៧៨.០៥ភាគរយ ស្រី៨៤.១១ភាគរយ ។
*បេក្ខជន ស្វ័យរិនចំណេះទូទៅ សរុប ៤៤០នាក់ ស្រី ២១១នាក់ ប្រឡងជាប់សរុប ២៥៦នាក់ ស្រី១៥០នាក់ ស្មើនឹង ៥៨.១៨ភាគរយ ស្រី៧១.០៩ភាគរយ ។
*បេក្ខជនបំពេញវិជ្ជា សរុប ៤០នាក់ ស្រី ១៨នាក់ ឡងជាប់សរុប ១០នាក់ ស្រី ៣នាក់ ស្មើនឹង២៥.០០ភាគរយ ស្រី១៦.៦៧ភាគរយ ។
*បេក្ខជនស្វ័យរិនបំពេញវិជ្ជា សរុប ៤៤នាក់ ស្រី ១៩នាក់ ប្រឡងជាប់សរុប ១៤នាក់ ស្រី១០ នាក់ ស្នើនឹង ៣១.៨២ភាគរយ ស្រី៥២.៦៣ភាគរយ ។
សរុបរួមបេក្ខជនប្រឡងជាប់ចំនួន ៣ ៧៦១នាក់ ស្រី ២ ១៤៨នាក់ ស្មើនឹង ៧៥.៤៦ភាគរយ ស្រី ៨២.៣៦ភាគរយ ។
ប្រធានមន្ទីរអប់រំ បានបញ្ជាក់ថា សម្រាប់បេក្ខជនប្រឡងជាប់តាមនិទ្ទេស គឺនិទ្ទេស A មានចំនួន ១៧នាក់ ស្រី ១១នាក់, និទ្ទេស B ចំនួន ១៨១នាក់ ស្រី ១១៨នាក់, និទ្ទេស C ចំនួន ៦៨៤នាក់ ស្រី ៤៤១នាក់, និទ្ទេស D ចំនួន ១៤១០នាក់ ស្រី ៨៦១នាក់ និងនិទ្ទេស E ចំនួន ១ ៤៦៩នាក់ ស្រី ៧១៧នាក់ ៕ដោយ លឹម សាន្ត, ផ្សាយដោយ៖ dara

.j.jpg)
.j.jpg)
.j.jpg)

Monday, December 4, 2023
រដ្ឋមន្ដ្រីសុខាភិបាល ផ្ដល់អនុសាសន៍គន្លឹះ ដើម្បីអនុវត្ដការងារមានប្រសិទ្ធភាព ក្នុងឱកាសបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ក្រោមប្រធានបទ «ការអនុវត្តវេជ្ជាសាស្ត្រឱ្យបានល្អប្រសើរ» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ជូន ដល់អង្គសន្និសីទនូវគន្លឹះសំខាន់ៗ សម្រាប់ជាបទពិសោធន៍ដើម្បីឱ្យអនុវត្តការងារមានប្រសិទ្ធិភាពដូចខាងក្រោម៖
* កុំតូចចិត្ត ឫអន់ចិត្តអ្វីបើគេមិនទាន់ស្គាល់យើង ត្រូវសួរខ្លូនឯងថាតើយើងបានធ្វើអី្វល្អៗ ដែលឱ្យគេស្គាល់ហើយឫនៅ?
* ដើម្បីវិនិច្ឆ័យទៅលើនរណាម្នាក់ គេត្រូវស្វែងយល់ទៅលើគុណភាពការងាររបស់បុគ្គលនោះ
* រាល់ការងារថ្មីៗ ត្រូវរៀនសូត្រអោយបាន រយៈមួយយូរគ្រប់គ្រាន់ជាបទពិសោធន៍ និងបង្កើតអោយបានជាទម្លាប់ល្អ
* គុណតម្លៃថ្លៃថ្លាយូរអង្វែង បានដោយការលះបង់ពិតប្រាកដ ដោយបម្រើផលប្រយោជន៍មនុស្សទូរទៅ (លើសអំពីប្រយោជន៍បុគ្គលខ្លួនម្នាក់) និងមិនមែនដោយការដោះដូរបានភ្លាមនោះទេ
* យកការគិត (គំនិត) និងពេលវេលា ជាដើមទនដើម្បីសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈខ្លួន។
លើសពីនោះលោកសាស្រ្តារដ្ឋមន្រ្តី ក៏បានលើកយកនូវចំណុច ដើម្បីក្លាយជាគ្រូពេទ្យល្អ «ត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន។ បន្ថែមពីនេះគឺ ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ត្រូវខិតខំបម្រើសេវាឱ្យអ្នកជំងឺទុកចិត្ត ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្រ្គោះបាន និងគិតអំពីផលលំបាករបស់អ្នកជំងឺនិងក្រុមគ្រួសារគាត់»។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្រ្តាចារ្យជំនួយ ដែលអញ្ជើញមកពីបណ្តាមន្ទីរពេទ្យជាតិ បានដែលបានចូលរួមធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ល្អៗ ជូនដល់សមាជិកក្រុមគ្រូពេទ្យ TYDA និងបានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដ៏មានសារ:សំខាន់នេះឡើង។
ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈឲ្យកាន់តែគៀកដល់បងប្អូនប្រជាពលរដ្ឋ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាពជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋ ដល់ទីកន្លែង និងតាមទីជនបទដាច់ស្រយាលនានា។ លើសពីនេះក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់និសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា
ចំនួនអ្នកទស្សនា: Views
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា

Saturday, December 2, 2023
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី កោតសរសើរ បេសកកម្មការទូតរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ
ចំនួនអ្នកទស្សនា: Views
(វៀតណាម)៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយ លោក ឡេ វ៉ាន់ ធុយ (Le Van Tuy) អនុប្រធានសមាគម ចូលជួបសម្តែងការគួរសម នាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ SHERATON នាទីក្រុងហាណូយ។
សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ នងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ព្រមទាំងបានផ្ញើសារចូលរួមអបអរសាទរជូនបងប្អូនកូនក្មួយមានពិការភាព និងជនរួមជាតិជាទីស្រឡាញ់ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធទិវាជនមានពិការភាព កម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។
Friday, December 1, 2023
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចចំណុះក្រោមក្រសួង១២២នាក់
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាឱកាសនោះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ និងវិធានការបង្ការហានិភ័យដែលអាចកើតដោយអគ្គីភ័យ។
លោក ឡេង តុង បានបន្តថា គ្រោះថ្នាក់អគ្គិភ័យ អាចក្លាយជាមហន្តរាយធ្ងន់ធ្ងរនៅកន្លែងធ្វើការប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមិនមានវិធានការបង្ការទុកជាមុនឱ្យបានច្បាស់លាស់នោះទេ។ បញ្ហានេះវាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ “ផលប៉ះពាល់ Domino” នៅពេលអគ្គិភ័យបង្កឱ្យមានការផ្ទុះ និងការដួលរលំអគារកើតឡើង ដែលបង្កឱ្យក្លាយជាសោកនាកម្ម។ អគ្គិភ័យបានធ្វើឱ្យមានផ្សែង និងឧស្ម័នពុលដែលបង្កមានគ្រោះថ្នាក់ដល់មនុស្សនៅពេលស្រូបចូល និងបាត់បង់កម្រិតអ៊ុកស៊ីហ្សែននៅក្នុងខ្យល់ ព្រមទាំងធ្វើឱ្យយើងបាត់បង់ស្មារតី និងមិនអាចជម្លៀសខ្លួនចេញពីអគារឱ្យបានទាន់ពេលវេលាដែលមូលហេតុទាំងនេះហើយ វាក្លាយជាសោកនាកម្មធ្ងន់ធ្ងរ។
លោកប្រធាននាយកដ្ឋានបានបន្តថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើង កន្លែងធ្វើការ ចាំបាច់ត្រូវមានការវាយតម្លៃហានិភ័យដែលអាចកើតឡើងដោយអគ្គិភ័យ ដោយពិចារណាលើធាតុផ្សំនៃអគ្គិភ័យ មានចាត់តាំងឱ្យមានបុគ្គលិកទទួលបន្ទុកសុវត្ថិភាពអគ្គិភ័យ ការរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ តាមបទដ្ឋានបច្ចេកទេស ដើម្បីបង្ការទុកជាមុន និងមានការត្រួតពិនិត្យជាប្រចាំជាដើម។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានណែនាំដល់មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវចុះបញ្ជ្រាបអំពីកិច្ចការសុវត្ថិភាពនេះទៅដល់និយោជក អ្នកគ្រប់គ្រងនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីច្បាប់នៃការរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ដើម្បីធានាសុវត្ថិភាពចំពោះអ្នកបម្រើការងារទាំងឡាយនៅក្នុងទីតាំងរបស់ពួកគេ។
លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ចំពោះសម្ភារចាំបាច់ទាំងអស់ ត្រូវចាត់ចំណាត់ថ្នាក់ និងទុកដាក់នៅតាមទីតាំងឱ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់វា រួមទាំងមធ្យោយបាយពន្លត់ក្នុងករណីមានអគ្គិភ័យ ដើម្បីងាយស្រួលក្នុងពេលត្រូវយកប្រើប្រាស់ និងពន្លត់ទាន់ពេលវេលា។ ម្យ៉ាងទៀត និយោជកត្រូវមានក្រុមការងារគ្រប់គ្រងអគ្គិភ័យឱ្យបានជាប់ជានិច្ច។
គួរជម្រាបជូនថា នៅក្នុងវគ្គបណ្តុះបណ្តាលនោះដែរ សិក្ខាកាមទាំងអស់ក៏បានចូលរួមការទស្សនាវីដេអូ ស្តីពីសុវត្ថិភាពអគ្គិភ័យ តាមរយៈឧបករណ៍ Virtual Reality (VR) ដែលជាជំនួយរបស់ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងបានចូលរួមអនុវត្តប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យដោយផ្ទាល់ផងដែរ៕
បណ្ឌិត អ៊ាង សុផល្លែត ចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ
ចំនួនអ្នកទស្សនា: Views