-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 30, 2022

ឯកឧត្តម ស៊ឹម វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មការតាក់តែង នៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស៊ឹម វីរៈ អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំនៃគណៈកម្មការតាក់តែង នៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

រូបថត៖ ឯល វឌ្ឍនៈ

សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន បានរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញកសិកម្ម និងជួយរកទីផ្សារជូនកសិករ

ចំនួនអ្នកទស្សនា: Views



ខេត្តសៀមរាប ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២​​ សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន ស្ថិតនៅក្នុងស្រុកពួកខេត្តសៀមរាប បានពង្រីកសមាជិករបស់ខ្លួនបានចំនួន១០៤នាក់ នៅក្នុងឆ្នាំ២០២២នេះ ដើម្បីពង្រឹងសមត្ថភាពផលិតផលកសិកម្ម ឱ្យកាន់តែមានគុណភាព និងមានការជឿងជាក់ ពីសំណាក់អតិថិជន ។ លោកស្រី រិន រាន ផ្នែកទីផ្សារនៃសហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន បានឱ្យដឹងថា សហគមន៍នេះ មានសមាជិកចំនួន១០៤នាក់ ក្នុងនោះស្រ្តីចំនួន៨៩នាក់ មកពី០៧ភូមិគោលដៅ ស្ថិតនៅក្នុងឃុំត្រីញ័រ និងឃុំល្វា នៃ
ស្រុកពួក។ លោកស្រីបន្តថាសហគមន៍នេះបង្កើតឡើងក្នុងគោលបំណង ប្រមូលផ្តុំកម្លាំងផលិត និងពង្រឹងសមត្ថភាពផលិតកម្មកសិកម្ម កសិឧស្សាហកម្ម សិប្បកម្មកែច្នៃ សេវាកម្ម ពាក់ព័ន្ធនឹងវិស័យកសិកម្ម លើកកម្ពស់ទិន្នផល បរិមាណ និងគុណ ភាព ការពារតម្លៃផលិតផលកសិកម្ម ដែលប្រជាពលរដ្ឋផលិតបាន ព្រមទាំងលើក កម្ពស់ផលប្រយោជន៍ប្រជានពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសធ្វើការបណ្តុះ បណ្តាលជំនាញនិងបច្ចេក ទេសផ្នែកកសិកម្ម និងជួយរកទីផ្សារជូនសមាជិកនៅ

ក្នុងសហគមន៍ផ្ទាល់តែម្តង។ លោកស្រីបន្តទៀតថា នៅក្នុងសហគមន៍បានធ្វើការបែងជាក្រុម អ្នកដំាបន្លែ ចិញ្ចឹមសត្វ និងក្រុមអ្នកធ្វើវត្ថុអនុស្សាវរីយ៍ផ្សេងៗមានដូចជា កន្រ្តក ជាល ធ្វើពីរពាក់ ផ្ដៅ ឫស្សីជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ គាត់ចូលជាសមាជិកក្នុងសហគមន៍យើងមានបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំបន្លែនិងចិញ្ចឹម សត្វ ហើយប្រមូលទិញនិងរកទីផ្សារឱ្យ កាត់បន្ថយការចំណាកស្រុក ដើម្បីកុំឱ្យទៅ ណាឆ្ងាយពីភូមិ នៅពេលដែលគាត់មានការងារ ដូចជាចិញ្ចឹមសត្វ ដាំដំណាំហើយគាត់មិនពិបាកទៅណាឆ្ងាយស្រុកគឺនៅនឹងភូមិហ្នឹងតែម្តង។ សូមបញ្ជាក់ថា សហគមន៍កសិកម្ម

អភិវឌ្ឍន៍រីកចម្រើន បានបង្កើតឡើងតាំងពីឆ្នាំ ២០១៨មក ដោយផ្តើមចេញ ពីក្រុមជួយខ្លួនឯង ចំនួន០៧ ភូមិគោលដៅ ស្ថិតនៅក្នុងឃុំត្រីញ័រ និងឃុំល្វា នៃស្រុកពួក ដោយមានសមាជិកចំនួន ១០៤នាក់ ក្នុងនោះស្រ្តីចំនួន ៨៩នាក់ ហើយសហគមន៍នេះ មានការចុះបញ្ជីទទួល ស្គាល់ពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត សៀមរាប៕

 

Friday, July 29, 2022

លោក ហ៊ុន ម៉ាណែត៖ បើយុវជនជំនាន់មុនគ្មានចក្ខុវិស័យ និងការតស៊ូព្យាយាមច្បាស់លាស់ទេ ម៉ោងនេះអាចវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលអនាគត បានលើកឡើងថា បើមេដឹកនាំខ្មែរនាពេលបច្ចុប្បន្ន ដែលជាយុវជនតស៊ូសម័យសង្គ្រាមគ្មានចក្ខុវិស័យច្បាស់លាស់ទេ មកដល់ម៉ោងនេះអាចនឹងវៀតណាមដឹកនាំគ្រប់ក្រសួងស្ថាប័នអស់ហើយ។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការកោតសរសើរស្ញប់ស្ញែងជាខ្លាំងចំពោះការតស៊ូ ការលះបង់ ភាពអង់អាចក្លាហាន និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់មេដឹកនាំខ្មែរ ដែលជាយុវជនក្នុងសម័យតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រោះតែមានចក្ខុវិស័យច្បាស់លាសនេះហើយ ទើបយុវជនជំនាន់មុន អាចរំដោះជាតិ ទប់ការវិលត្រឡប់របស់ខ្មែរក្រហម និងកសាងប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញថា ក្រោមកងកម្លាំងរណសិរស្សសាមគ្គីសង្គ្រោះជាតិ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បានវាយផ្តួលរបបខ្មែរក្រហម រំដោះប្រទេសមកវិញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយវាយបានប្រទេសហើយនោះ កងទ័ពខ្មែរក្រហមនៅតែបន្តតស៊ូដណ្តើមការគ្រប់គ្រងប្រទេស ដែលជាពេលវេលាដ៏លំបាកនៃរបបរដ្ឋកម្ពុជា ខណៈជំនាញការវៀតណាមជាច្រើនកំពុងកាន់ការងារនៅកម្ពុជា។

ដំណាក់កាលនោះជាពេលវេលាដ៏លំបាករបស់មេដឹកនាំខ្មែរជំនាន់នោះ ដោយដៃម្ខាងត្រូវទប់ទល់ការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងប្រឹងប្រែងកសាងសង្គមជាតិ និងធានាការរស់រានរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត ក៏បានគូសរំលេចទៀតថា បើយុវជនជំនាន់នោះគ្មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយទេនោះ ខ្មែរក្រហមអាចវ៉ៃយកប្រទេសវិញ ឬអាចវៀតណាម ដឹកនាំកម្ពុជា ព្រោះពេលនោះជំនាញការទាំងឡាយសុទ្ធតែជាវៀតណាម ព្រោះកម្ពុជាត្រូវបាត់បង់អស់អ្នកមានចំណេះក្នុងរបបខ្មែរក្រហម។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «មកដល់ម៉ោងនេះនៅវៀតណាមដឹកនាំគ្រប់ស្ថាប័នរួចទៅហើយ ព្រោះយើងអត់មានចក្ខុវិស័យកសាងកម្លាំងរបស់យើង គ្មានចក្ខុវិស័យដែលយើងពង្រឹងសមត្ថភាពប្រទេស ដើម្បីក្លាយទៅជាប្រទេសឯករាជ្យ»។

សម្រាប់លោក ហ៊ុន ម៉ាណែត យុវជនជំនាន់ក្នុងសម័យតស៊ូ គឺជាយុវជនដ៏គំរូសម្រាប់យុវជនជំនាន់នេះ៕

ការប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធនៅភូមិសំរោងសែន និង ភូមិប៉ប្រក ឃុំសំរោងសែន

ចំនួនអ្នកទស្សនា: Views



កំពង់ឆ្នាំង ៖ ភូមិប៉ប្រក និងភូមិសំរោងសែន ស្ថិតនៅឃុំសំរោងសែន ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសជាផ្លូវការ ធ្វើការផ្សព្វផ្សាយជាតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធ បន្ទាប់ពីត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសកាត់ឆ្វៀល ក្នុងភូមិសាស្រ្តនេះចេញពីដីតំបន់បី ។
ការប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកសាន់យូ អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក លី សុភា ប្រធានមន្ទីរ រៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដី និង ជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ដ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ ។

លោកលី សុភា ប្រធានមន្ទីរ រៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដី និង ជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ដកំពង់ឆ្នាំង បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ត មួយសម្រាប់ភូមិសាស្រ្តនៅក្នុងស្រុកកំពង់លែង ដែលពុំធ្លាប់មានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ នាពេលនេះបានប្រកាសជាផ្លូវការជាតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធ ក្រោយពីប្រមុខរាជរដ្ឋាភិបាលដែលបានកាត់ឆ្វៀលចេញពីតំបន់បី ហើយធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ។ ការផ្សព្វផ្សាយជាតំបន់វិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធនាពេលនេះ ដើម្បីធានានូវភាពត្រឹមត្រូវនិងច្បាស់លាស់ ចំពោះប្រជាពលរដ្ឋដែលមានដីស្ថិតក្នុងតំបន់ប្រកាសវិនិច្ឆ័យទាំង២ភូមិ ត្រូវភ្ជាប់មកនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម ដើម្បីចូលរួមសហការជាមួយមន្ត្រីជំនាញអនុវត្តកម្មវិធីដីធ្លីរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តដើម្បីឱ្យដំណើរការវាស់វែងបានឆាប់រហ័ស។

លោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំដែងនូវអំណរគុណដល់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា ដែលបានធ្វើការកាត់ឆ្វៀលដីតំបន់៣ ផ្តល់ជូនដល់ប្រជាពលរដ្ឋឲ្យទទួលបានដីកម្មសិទ្ធិស្របច្បាប់ ។

លោកបានបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លី ដែលមានលក្ខណ:ជាប្រព័ន្ធ នាពេលនេះ គឺជាយន្តការ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្តេចឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងការគិតគូរផ្តល់ជូនប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ឱ្យមានសិទ្ធិលើកាគ្រប់គ្រងដីធ្លីផ្ទាល់ស្របតាមច្បាប់ ។ ដូចនេះក្នុងដំណាក់កាលនេះ បងប្អូនប្រជាពលរដ្ឋត្រូវតែសហការឱ្យបានជិតស្និទ្ធ ជាមួយនឹងមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ទិន្ន័យ ក្បាលដី សម្រាប់ធ្វើការចុះបញ្ជីឱ្យមានលក្ខណ:ត្រឹមត្រូវស្របនិងច្បាប់ ។

ប្រជាពលរដ្ឋដែលរស់នៅភូមិប៉ប្រក និង ភូមិសំរោងសែន បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ប្រទានកម្មជូនដល់ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ ឱ្យមានសិទ្ធិកាន់កាប់ គ្រប់គ្រងដោយស្របច្បាប់ ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិភាល ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់បី និង ការកែសម្រួលផ្ទៃដីតំបន់បី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសំរោងសែន បានធ្វើការកាត់ឆ្វៀលផ្ទៃដី១៨ហិកតា ២៩សង់ទីអា ស្ថិតនៅក្នុងភូមិសំរោងសែន និង ភូមិប៉ប្រក ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ៥១៦គ្រួសា៕
 


Thursday, July 28, 2022

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ):ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ កាលពីថ្ងៃ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ពីអង្គភាពក្រោមឱវាទក្រសួង។ 
 នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងភ័ស្តុភារកម្ម និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុង ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេស

រដ្ឋមន្ត្រីបានមានប្រសាសន៍ ជំរុញឱ្យក្រុមការងារធ្វើការសិក្សាឱ្យបានស៊ីជម្រៅលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនភាគីពាក់ព័ន្ធពិនិត្យពិចារណា។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សា និងជម្រើសស្តីពីការតភ្ជាប់ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara

អភិបាលខេត្ត ស្នើឱ្យមន្ទីរកសិកម្ម យកចិត្តទុកដាក់គាំទ្របណ្ដុំអាជីវកម្ម និង សហគមន៍កសិកម្ម បន្លែសុវត្តិភាព

ចំនួនអ្នកទស្សនា: Views




កណ្ដាល :ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់គាំទ្រ ក្រុមចាស់ បង្កើតក្រុមថ្មី ពង្រីកគោលដៅឱ្យបានកាន់តែទូលំទូលាយ ដោយរៀបចំចងក្រងបណ្តាញអាជីវកម្ម ឱ្យទៅជាបណ្តាញអាជីវកម្មបណ្ដុំ និងបណ្តាញអាជីវកម្ម ឱ្យក្លាយជាសហគមន៍កសិកម្មបន្លែសុវត្តិភាព ។
 ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយកសិករបណ្ដុំអាជីវកម្ម និងសហគមន៍កសិកម្ម បន្លែសុវត្តិភាព ដែលធ្វើនៅវត្តមង្គលវ័ន្ត ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។ 

 ឯកឧត្តម អភិបាលខេត្ត បន្តថា ការរៀបចំចងក្រងបណ្ដុំអាជីវកម្ម និងសហគមន៍បន្លែសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ នៅក្នុងសហគមន៍ រក្សាបានទីផ្សារជូនពួកគាត់ ទន្ទឹមនឹងនោះបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។ បន្ថែមពីនេះផងដែរបន្លែសុវត្ថិភាព គឺបានរួមចំណែកក្នុងការលើកកម្ពស់សុខភាពសម្រាប់អ្នកទទួលទាន និងធ្វើឱ្យយើងចៀសផុតពីជំងឺជាច្រើនផ្សេងទៀតផងដែរ។ ជាងនេះទៀត ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បន្តកៀរគរ វិស័យ

ឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដោយបង្ហាញពីទស្សនវិស័យ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ដែលត្រូវបន្តអនុវត្តន៍ ដើម្បីធ្វើទំនើបកម្ម កសិកម្មធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងបង្កើនចំណូលដល់កសិករ។ បង្កើនការផ្សព្វផ្សាយ និងអនុវត្តន៍បច្ចេកវិទ្យាទំនើបៗ ធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ពង្រឹងសហគមន៍កសិកម្ម បង្កើតមុខរបរបន្ថែម និងរៀបចំសហគមន៍កសិកម្ម ឱ្យក្លាយជាសហភាពសហគមន៍កសិកម្ម ស្របតាមមុខរបររបស់ពួកគាត់ ។ ជំរុញការផ្សព្វផ្សាយការប្រើប្រាស់ថ្នាំផ្សំពីធម្មជាតិ ជីធម្មជាតិ ឬជីសរីរាង្គ កាត់បន្ថយថ្លៃដើមផលិត និងធានាសុខភាព អ្នកប្រើប្រាស់ អ្នកហូប និងបរិស្ថានធម្មជាតិ ។

 បើតាមរបាយការណ៍របស់លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានបង្ហាញថា សហគមន៍កសិកម្មទូទាំងខេត្តកណ្ដាល មាន ៧០ សហគមន៍ ក្នុងនោះ សហគមន៍ មានមុខរបរផ្តោតលើ បន្លែសុវត្ថិភាពមានចំនួន១៥សហគមន៍ និង សហគមន៍ ផ្ដោតលើដំណាំស្វាយមាន ០២សហគមន៍។ ដោយឡែកនៅស្រុកស្អាងមានសហគមន៍កសិកម្មចំនួន១២បណ្ដុំ អាជីវកម្មចំនួន ៣៥បណ្តុំ ក្នុងនោះមានសហគមន៍ចំនួន៥ និង បណ្ដុំអាជីវកម្មចំនួន១៨បណ្ដុំ កំពុងធ្វើសកម្មភាពពាក់ព័ន្ធទៅនឹងផលិតកម្មបន្លែសុវត្ថិភាព ( GAP និង បន្លែសរីរាង្គស្តង់ដារ PGS)។ នៅឆ្នាំ២០២១ ស្រុកស្អាងផលិតកម្មបន្លែកើនឡើង ដល់ ៥ ១៦៩ហិកតា ទទួលបានបរិមាណផលចំនួន ៤២ ១៧៦តោន ក្នុងឆ្នាំ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

Wednesday, July 27, 2022

អាជ្ញាធរខេត្តស្វាយរៀង ណែនាំមន្ត្រីមូលដ្ឋាន មិនត្រូវអនុញ្ញាតជាដាច់ខាត រាល់ការសាងសង់សំណង់ និងការពុះដីឡូតិ៍ ដែលគ្មានច្បាប់

ចំនួនអ្នកទស្សនា: Views

 


(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ត្រូវពិនិត្យ និងមិនត្រូវអនុញ្ញាតជាដាច់ខាតរាល់ការសាងសំណង់ផ្សេងៗ និងការពុះដីឡូតិ៍គ្រប់រូបភាព ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការណែនាំបែបនេះ របស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី
រាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ 
 *១៖ បន្តយកចិត្តទុកដាក់លើបញ្ហាភូមិ ឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។ 

 *២៖ មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឱ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ *៣៖ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញដូសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបានគ្រប់ៗគ្នា *៤៖ អាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុង-ស្រុក ពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់រាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន៕

 


ប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន៨៨រូប

ចំនួនអ្នកទស្សនា: Views

  

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថចំនួន ៨៨រូប។ ក្នុងនោះថ្នាក់អនុសេនីយ៍ឯកចំនួន៣៣រូប ថ្នាក់អនុសេនីយ៍ទោ ចំនួន៣០រូប ថ្នាក់អនុសេនីយ៍ត្រីចំនួន០២រូប ថ្នាក់នាយចំណង់ចំនួន០៩រូប ថ្នាក់ព្រិនបាលឯកចំនួន០៦រូប ថ្នាក់ព្រិនបាលទោចំនួន០២រូប និងផ្លាស់ប្ដូរមុខតំណែងចំនួន០៦រូប។ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង សរុបចំនួន១២៦រូបផងដែរ។ 
 នាឱកាសនោះដែរ ឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសេីរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យ របស់អង្គភាពកងរាជអាវុធហត្ថបានយ៉ាងល្អប្រសេីរប្រកបដោយទំនួលខុសត្រូវរហូតទទួលបានការលេីកទឹកចិត្ត និងតំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ។

 ឧត្ដមសេនីយ៍ត្រី ក៏បានណែនាំ និងជំរុញបន្ថែមទៀតដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវទិសស្លោកចំនួន៤ គឺ «ប្រទេសជាតិត្រូវតែការពារ, ប្រជាត្រូវតែបម្រេី, ច្បាប់ត្រូវតែគោរព, បទល្មើសត្រូវតែបង្ក្រាប»។ 

 ក្នុងនោះមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានក្រេីនរំលឹកដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ មិនត្រូវយកតួនាទី ឬសិទ្ធអំណាចជាសមត្ថកិច្ច ទៅគាបសង្កត់ដល់ពលរដ្ឋ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡេីយ បេីមានករណីនេះកេីតឡេីង ហេីយរកឃេីញថាមន្ត្រីអាវុធហត្ថណាម្នាក់បានប្រព្រឹត្តអំពើនេះនឹងត្រូវប្រឈមមុខចំពោះច្បាប់ដោយគ្មានការលេីកលែងជាដាច់ខាត៕