មន្ទីរព័ត៌មានខេត្តកែបអត្ថបទ: លោក ជិន សុផុន:សម្រួលដោយ៖ ដារ៉ា





-->
មន្ទីរព័ត៌មានខេត្តកែបអត្ថបទ: លោក ជិន សុផុន:សម្រួលដោយ៖ ដារ៉ា
ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលបានបាក់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ដែលជាក្រុមហ៊ុនសំណង់ក្នុងស្រុកក្នុងរយៈពេល៣០ខែ ដោយចំណាយថវិកាសរុបប្រមាណ ២២លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋចំពោះសមិទ្ធិផលថ្មីនេះ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងលើកកំពស់សោភ័ណភាព និងការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញផងដែរ។
រាជធានីភ្នំពេញបច្ចុប្បន្នមានស្ពានអាកាសចំនួន៦៖ ស្ពានអាកាសក្បាលថ្នល់បានសម្ពោធនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ។ ស្ពានអាកាស ៧ មករា ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១២; ស្ពានអាកាសស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤; ស្ពានអាកាស ៥ មករា ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៦; ឈប់ស្ពានអាកាសផ្សារដីហុយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨; និងស្ពានអាកាសចោមចៅដែលទើបសម្ពោធនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ស្ពានអាកាសមួយទៀត ប្រវែង ៤៨៣ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ និង កម្ពស់ ៥ ម៉ែត្រ ត្រូវបាននិងកំពុងសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងសាងសង់ស្ពានអាកាសថ្មី នៅចំនុចប្រសព្វ Century Plaza ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ២០០៤ ក៏ដូចជាមហាវិថីសហព័ន្ធរុស្ស៊ីផងដែរ។ និងផ្លូវ២០១១។ គ្រោងនឹងបើកការដ្ឋានសាងសង់ បន្ទាប់ពីសម្ពោធជាផ្លូវការនូវស្ពានអាកាសចោមចៅ និងផ្លូវក្រោមដី។
បាត់ដំបង: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡា ហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និង ចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន ៥២២គ្រួសារ នៅស្រុកឯកភ្នំ។
ឯកឧត្តម ស សុខា បានមានប្រសាន៍ថា ក្នុងនាមសម្តេចក្រឡាហោម និងលោកជំទាវ សូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តគោលការ៥ចំណុច ដែលរួមមាន៖
ទី១. សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមរយៈការអនុវត្តរាល់វិធានការចាំបាច់នានា ដែលក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរបានណែនាំ ដោយចាប់ផ្តើមពីការការពារខ្លួនឯង សមាជិកគ្រួសារ កុំឱ្យឆ្លងជំងឺនេះ និងទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមដំណាក់កាលដែលរាជរដ្ឋាភិបាលផ្តល់ជូន ។ ទី២. បន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ក្នុងករណីមានតម្រូវការចាំ បាច់នានា ដើម្បីអាជ្ញាធរដោះស្រាយ ឬក៏ចាត់បញ្ជូន ក៏ដូចជាមានសំណើមកកាន់ថ្នាក់លើបន្ត ។ ទី៣. សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ និងអនុវត្តកម្មវិធីវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសម្រាលដល់ការលំបា កក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទី៤. សូមអាជ្ញាធរមូលដ្ឋាន បន្តខិតខំប្រឹងប្រែងតាមដានរាល់ស្ថានភាពជីវភាពរបស់ប្រជាពល រដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ ឱ្យបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខ ណៈជួយអន្តរាគមន៍បានទាន់ពេលវេលា។ ពោលគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ ដែលមានបញ្ហាឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ពិសេសមិនត្រូវឱ្យមានការរើសអើងកើតឡើងឡើយ ។ ទី៥. សូមអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ។
នាឱកាសនោះផងដែរ លោកជំទាវ ញ៉ែម សាខន ស ខេង និង ឯកឧត្តម ស សុខា ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ចែកជួនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៥២២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ម៉ាស១ប្រអប់, ខោអាវកីឡា១កំប្លេ, និងថវិកាចំនួន ២ម៉ឺនរៀល ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara
កណ្តាល: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ក្នុងប្រទេសកម្ពុជាឆ្នាំ២០២០ សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល ។
ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណង សិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ដើម្បីជួយគាំទ្រ និងផ្តល់ឱ្យនូវសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ រួមទាំងសិទ្ធិទទួលបានស្បៀងអាហារ ទឹកស្អាត និង អនាម័យ ព្រមទាំងសិទ្ធិទទួលបានមជ្ឈដ្ឋានដែលមានសុខភាពល្អ ការអប់រំ និងការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងកិច្ចប្រជុំនោះក៏បាន ធានានូវលិទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ និងគោលនយោ បាយជាតិ ជាពិសេសការគោរពសិទ្ធិមនុស្ស ដោយអនុវត្តស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ រួមទាំងនិយាម និងបទដ្ឋានស្តីពីសិទ្ធិមានលំនៅឋានសមរម្យ និងកម្រិតជីវភាពរស់នៅសមរម្យ ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ Dara
លោកបាននិយាយនៅក្នុងខ្សែវីដេអូមួយដែលបានផ្សព្វផ្សាយនៅលើបណ្តាញតេឡេក្រាមរបស់ការិយាល័យលោកថា «ជុំថ្មីនៃកិច្ចចរចា គឺនៅពេលខាងមុខឆាប់ៗនេះ ព្រោះយើងកំពុងស្វែងរកសន្តិភាព។ អាទិភាពរបស់យើងក្នុងកិច្ចចរចាត្រូវបានគេដឹងរួចហើយ។ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន គឺជាអទិភាពមួយដែលគ្មានការសង្ស័យ។ ការធានាសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពសម្រាប់រដ្ឋរបស់យើង គឺជាកាតព្វកិច្ច។ គោលដៅរបស់យើង គឺភាពជាក់ស្តែង សន្តិភាព និងការស្ដារឡើងវិញនូវជីវភាពរស់នៅធម្មតានៅក្នុងរដ្ឋកំណើតរបស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
នៅពេលមុននេះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ មេឌីនស្គី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីសម្រាប់កិច្ចចរចាបាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់លោកថា គណៈប្រតិភូនៃប្រទេសទាំងពីរបានសម្រេចចិត្តធ្វើកិច្ចចរចាបន្ទាប់ដែលជាកិច្ចចរចាទល់មុខគ្នាមួយនៅថ្ងៃទី២៩-៣០ ខែមីនានេះ។ ក្រោយមក ការិយាល័យប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន បានរាយការណ៍ថា មេដឹកនាំតួកគី និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំគណៈប្រតិភូនេះនៅទីក្រុងអ៊ីស្តង់ប៊ុល។
ជុំទីមួយនៃកិច្ចចរចាដែលមានរយៈពេលប្រាំម៉ោងត្រូវបានធ្វើឡើងនៅក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ វាត្រូវបានបន្តដោយកិច្ចចរចាទល់មុខគ្នា ក៏ដូចជាកិច្ចចរចាតាមប្រព័ន្ធអនឡាញចំនួនពីរដងទៀត៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល
\
ភ្នំពេញ:ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លតែមួយ អនាគតតែមួយ» ដែលកម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួម មាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និងវៀតណាមជាដើម។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងទម្រង់កូនកាត់ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន៥០នាក់ និងមួយចំនួនទៀតចូលរួមពីចម្ងាយតាមប្រព័ន្ធ Zoom។
កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាក្របខណ្ឌភូមិសាស្រ្តយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានលក្ខណៈពិសេសប្លែក ជំរុញដោយកម្លាំងផ្ទៃក្នុង នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលមានប្រជាជនសរុបប្រមាណ ១.៦ពាន់លាននាក់។ ទន្លេដែលមានប្រភពនៅតំបន់ទីបេ ដែលចិនហៅថាទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន៥ រួមមាន៖ មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មានប្រវែងរហូតដល់ ៤,៨៨០គីឡូម៉ែត្រ ហៅថាទន្លេមេគង្គ។
ប្រទេសទាំង៦ បានតភ្ជាប់ភូមិសាស្ត្រដោយភ្នំ ខ្ពង់រាប វាលរាប និងទន្លេ គឺមានមរតកវប្បធម៌ ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា ចំណងមិត្តភាពដ៏រឹងមាំ និងជាអ្នកជិតខាងល្អ។
កិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ គឺបានចូលរួមចំណែកជាគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសអនុតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ ក៏ដូចជាជំរុញការអនុវត្តរបៀបវារៈ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ផងដែរ៕
ព្រះវិហារ ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងគ្រូបង្រៀនជាស្ត្រីក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្ត លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្ត លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាប្រធានសាខាសមគមនារីខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត គ្រូពេទ្យ និងគ្រូបង្រៀនជាច្រើនរូប ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
បន្ទាប់ពីលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត មានមតិស្វាគមន៍រួចមក លោកជំទាវខួយ ប៊ុនថាន បានឱ្យដឹងថា ពិធីសំណេះសំណាលនៅថ្ងៃនេះ គឺដើម្បីលើកទឹកចិត្តស្ត្រីដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររយៈពេលកន្លងមក។លោកជំទាវបាន បន្តថា មកដល់ពេលនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានរយ:ពេលច្រើនឆ្នាំហើយ ដែលជាអង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនោះ សមាគមមានឈ្មោះថា « សមាគមនារី សង្គ្រោះជាតិ » ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និង កែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ចឹក ហេង បានថ្លែងកោតសរសើរដល់គ្រូពេទ្យ និងគ្រូបង្រៀនទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកបានយ៉ាងល្អប្រសើរ បើទោះបីប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ក្តី តែវិស័យអប់រំ និងវិស័យសុខាភិបាលក៏ដូចជាវិស័យផ្សេងៗទៀត នៅតែខិតខំប្រឹងប្រែ
ផ្សេងៗទៀត នៅតែខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អប្រសើរ ។ លោកជំទាវក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តក្រុមគ្រូពេទ្យ និងគ្រូបង្រៀនដែលជាស្ត្រីដែលបានចូលរួមក្នុងកម្មវិធីនេះ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគុណធម៌ និងចរិក លក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីចូលរួម
អភិវឌ្ឍប្រទេសយើងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងត្រូវបំផុសចលនាអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ខ្លឹមសារ សេច ក្តីសម្រេចនានារបស់រាជរដ្ឋាភិ បាល ៕